មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំជំរុញឱ្យមន្ត្រីវគ្គរៀបចំ-គ្រប់គ្រងព្រឹត្តិការណ៍កីឡាខិតខំអភិវឌ្ឍសមត្ថភាព ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាឱ្យមានស្តង់ដា

ភ្នំពេញ៖ ឯកឧត្តម ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ តំណាង​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​មន្ត្រី​ចូលរួម​វគ្គ​បំប៉ន​សមត្ថភាព ស្តី​ពី​ការ​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា​ឱ្យ​ខិតខំ​អភិវឌ្ឍ​សមត្ថភាព​ឱ្យ​កាន់តែ​ល្អ​ប្រសើរ ដើម្បី​ទទួល​បាន​បទ​ព​ពិសោធ ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ឱ្យ​មាន​លក្ខណៈ​ស្តង់ដា ស្រប​តាម​ការ​រៀបចំ​ក្នុង​តំបន់ ជា​ពិសេស​គឺ​ការ​ត្រៀមលក្ខណៈ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​សាកលវិទ្យាល័យ​អាស៊ាន លើក​ទី​២៣ ឆ្នាំ​២០២៨ និង​កីឡា​យុវជន​អាស៊ី លើក​ទី​៥ ឆ្នាំ​២០២៩ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

នៅ​ក្នុង​ឱកាស​បិទ​វគ្គ​បំប៉ន កាលពី​ល្ងាច​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២៥ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ឯកឧត្តម ប៊ូ ជុំ​សេរី បាន​គូសបញ្ជាក់​ថា ក្នុង​នាម​ថ្នាកដឹកនាំ ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម​បាន​អបអរសាទរ និង​ថ្លែងអំណរគុណ​ចំពោះ​នាយកដ្ឋាន​រៀបចំ​ព្រឹត្តិការណ៍ និង​ស្ថិតិ​កីឡា ដែល​បាន​ផ្តួចផ្តើម​រៀបចំ​វគ្គ​បំប៉ន​នេះ​ឡើង ដើម្បី​ពង្រឹងសមត្ថភាព​ស្តី​ពី​ការ​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា និង​បង្កើន​ធនធាន​មន្ត្រី​កីឡា​នៅ​តាម​មន្ទីរ​អប់រំ យុវជន និង​កីឡា និង​ស្ថាប័ន​ពាក់ព័ន្ធ​បម្រើ​ឱ្យ​ការងារ​កីឡា និង​សហព័ន្ធ​កីឡា​ជាតិ​។

ឯកឧត្តម​អនុរដ្ឋលេខាធិការ​បាន​សង្កត់ធ្ងន់​ថា បច្ចុប្បន្ន​នេះ វិស័យ​កីឡា​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ជា​ពិសេស​ការ​ចូលរួម​គាំទ្រ​យ៉ាងច្រើន​ពី យុវជន ហើយ​លទ្ធផល​នៃ​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​មានការ​ប្រែប្រួល​ជា​វិជ្ជមាន ទទួល​បានការ​អបអរសាទរ​ពី​មហាជន​រហូត​ដល់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​។ សមិទ្ធផល​ខាងលើ​នេះ មិន​អាច​កាត់​ផ្តាច់​ចេញ​បាន​ពី​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី ហើយ​បច្ចុប្បន្ន សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បន្ត​ដឹកនាំ និង​រក្សាសុខ​សន្តិភាព​ជូន​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​។ ដូច្នេះ​សិក្ខាកាម​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​វគ្គ​ដ៏​មាន​តម្លៃ​នា​ពេល​នេះ ត្រូវ​យកចំណេះ​ដឹង​ថ្មី​ៗ​ដែល​គ្រូឧទ្ទេស​បាន​ផ្តល់​ឱ្យ ដើម្បី​យក​ទៅ​អនុវត្ត​ក្នុង​ការ​រៀបចំ ដឹកនាំ និង​គ្រប់គ្រង​ការ​ប្រកួត​ឱ្យ​បាន​ល្អ​ប្រសើរ ស្រប​តាម​ស្តង់ដា​នៃ​ការ​រៀបចំ​ការ​ប្រកួត​។

ជាមួយ​គ្នា​នេះ លោក ធិ​ន វិចិត្រ អនុប្រធាន​នាយកដ្ឋាន​រៀបចំ​ព្រឹត្តិការណ៍​និង​ស្ថិតិ​កីឡា​បាន​ជម្រាប​ជូន​ថា វគ្គ​បំប៉ន​សមត្ថភាព ស្តី​ពី​ការ​រៀបចំ​និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា មាន​រយៈពេល​០៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​០១-០៤ ខែមេសា ឆ្នាំ​២០២៥ ដោ​យុំ​ា​ន​សិក្ខាកាម​ចូលរួម ៨០​នាក់​មក​ពី​២៥​រាជធានី​ខេត្ត និង​សហព័ន្ធ​កីឡា​ជាតិ​ចំនួន​៣៦​។ វគ្គ​បំប៉ន​សមត្ថភាព​លើ​ការ​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា បាន​បញ្ចប់​ដោយ​ជោគជ័យ ដោយ​បាន​បំពាក់​ឱ្យ​អ្នកចូលរួម​នូវ​ចំណេះដឹង និង​ជំនាញ​សំខាន់​ៗ ដើម្បី​បង្កើន​ការ​រៀបចំ​ផែនការ ការ​អនុវត្ត និង​អភិបាលកិច្ច​នៃ​ការ​ប្រកួត​កីឡា ហើយ​វគ្គ​បណ្តុះបណ្តាល​បាន​គ្របដណ្តប់​លើ​ផ្នែក​សំខាន់​ៗ​ដែល​មាន​សារៈសំខាន់ ចំពោះ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​កីឡា​ប្រកបដោយ​និរន្តរភាព និង​វិជ្ជាជីវៈ​។

លោក ធិ​ន វិចិត្រ បន្ថែម​ថា វគ្គ​បំ​ប៉​នេះ​ផ្តោ​សំខាន់​លើ​ស្តង់ដា​ការ​ប្រកួត​កីឡា​លក្ខណៈ​ជ្រើសរើស​ជើងឯក​, អភិបាលកិច្ច​ល្អ​ក្នុង​កីឡា​, ការ​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា​, ការ​ធ្វើ​ទីផ្សារ និង​ច​ល​នូ​ប​ត្ថ​ម្ភ​កីឡា​, ឧស្សាហកម្ម​កីឡា , ស្តង់ដា​នៃ​ការ​រៀបចំ​ការ​ប្រកួត​, ស្តង់ដា​ការ​ប្រកួត​កីឡា​ជាតិ​, ការ​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​, អ្នក​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​, ការ​យល់​ដឹង​ពី​ដូ​ប៉ា​៕

Previous articleChristian Eriksen នឹងចាកចេញពី Old Trafford នៅរដូវក្តៅនេះ!
Next articleLiverpool និង Chelsea នាំមុខគេក្នុងការផ្ទេរយកខ្សែការពារ Marc Guehi