កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រៀមខ្លួនដើម្បីការពារសន្តិសុខ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​បង្ហោះ​របស់​លោក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា​៖

“​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ហាត់​សម​ត្រៀម​ស្វ័​យ​ប្រតិកម្ម​ចំពោះ​ហេតុការណ៍​អាសន្ន ដើម្បី​ធានា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់ AFC Challenge League 2024/2025 វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១០ ខែឧសភា ឆ្នាំ​២០២៥ នា​ថ្ងៃស្អែក​វេលា​ម៉ោង ៧:០០ នាទី​យប់ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ រវាង​ក្រុម ព្រះ​ខ័ន​រាជ​ស្វាយ​រៀង (​កម្ពុជា​) Vs ក្រុម FC Arkadag (​ទួ​គី​ស្ថាន​)”៕

Previous articleJuventus រៀបចំធ្វើការដោះដូររវាងកីឡាករ Sandro Tonali និងកីឡាករ Douglas Luiz
Next articleXabi Alonso បានរៀបចំដើម្បីនិយាយថា “បាទ” ទៅកាន់ក្លឹប Real Madrid