ព្រះខ័នរាជស្វាយរៀងឡើងប្រជែងជើងឯកជាមួយភ្នំពេញក្រោន ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ

ភ្នំពេញ៖ ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង ដែល​ជា​ក្រុម​ការពារ​ម្ចាស់​ដំណែង​ជើងឯក ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន រដូវ​កាល​ចាស់​នឹង​ត្រូវ​ឡើង​ទៅ​ប្រជែង​ម្ចាស់​ដំណែង​ជើងឯក​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង ដែល​ត្រូវ​ឡើង​ការពារ​ម្ចាស់​ជើងឯក នៅ​រដូវ​កាល ២០២៤-២០២៥​នេះ បន្ទាប់​ពី​បាន​យកឈ្នះ​ក្រុម​បឹង​កេ​ត ដោយ​លទ្ធផល​សរុប​ទាំង​ពីរ​ជើង ២-១ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ កាលពី​ជើង​ទី​១ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បាន​យកឈ្នះ​បឹង​កេ​ត ១-០ ហើយ​នៅ​ជើង​ទី​២ កាត់សេចក្តី​កាលពី​យប់​ថ្ងៃ​ពុធ ទី​១៤ ខែ​ឧសភ ឆ្នាំ​២០២៥ គឺ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​តាម​យក​ស្មើ​ក្រុម​បឹង​កេ​ត​វិញ ១-១ វិញ បន្ទាប់​ពី​បឹង​កេ​ត​បាន​បើក​ការ​នាំ​មុន​១​គ្រាប់​មុន នៅ​វគ្គ​ទី​១​។

ដូច្នេះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង ដែល​ទើប​ឈ្នះ​ជើងឯក​លី​គ​កំពូល​កម្ពុជា រ​ដូច​កាល ២០២៤-២០២៥​នេះ​នឹង​ត្រូវ​ការពារ​ម្ចាស់​ជើងឯក​ទាំង​ពីរ​ព្រឹត្តិការណ៍​ដូច​គ្នា​កាលពី​រដូវ​កាល​មុន​ដែរ​។ នេះ​គឺជា​ការ​ប្រកួត​ដ៏​សំខាន់ ដែល​ក្រុម​នីមួយ​ៗ​ទាមទារ​ឈ្នះ​រៀង​ៗ​ខ្លួន ដើម្បី​ប្រជែង​ជើងឯក​។ គួរ​រម្លឹក​ថា កាលពី​ឆ្នាំ​មុន ព្រះ​ខ័ន​រាជ​ស្វាយ​រៀង បាន​យកឈ្នះ​ភ្នំពេញ​ក្រោ​ន ១-០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​។ ដោយឡែក​នៅ​ក្នុង​ការ​ប្រកួត​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ថ្នាក់​ជាតិ​នេះ ក៏​មានការ​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​ថ្នាក់​៣ មួយ​ប្រកួត​ផង​ដែរ ដែល​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​វិសាខា និង​បឹង​កេ​ត នា​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥៕

Previous articleក្លឹប Barcelona អនុញ្ញាតអោយកីឡាករ Ferran Torres ចាកចេញក្នុងតម្លៃ….!
Next articleលីគកំពូលកម្ពុជាប្រជែងគ្នាក្នុងសប្តាហ៍ចុងក្រោយខណៈកីឡាករ Ramon របស់វិសាខា ឈរដំណែងស្បែកជើងមាស