ក្រុមនារីកម្ពុជាស្មើក្រុមហុងកុង ខណៈហ្វីលីពីនឈ្នះអារ៉ាប់ប៊ីសាអូឌីត វគ្គជម្រុះពូល G AFC Women’s Asian Cup

ភ្នំពេញ៖ ក្រុម​ម្ចាស់ផ្ទះ​នារី​ជម្រើសជាតិ​កម្ពុជា​ធ្វើ​សម្រេច​១​គ្រាប់​តាម​ស្មើ​ក្រុម​ហុងកុង ដោយ​លទ្ធផល ១-១ នៅ​នាទី​៨២ បន្ទាប់​ពី​ក្រុម​ហុងកុង​បើក​ការ​នាំមុខ ១-០ តាំង​តែ​នាទី​៣១ នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​វគ្គ​ជម្រុះ​ប្រចាំ​ពូ​ល G ពានរង្វាន់​បាល់ទាត់​នារី​ទ្វីបអាស៊ី (AFC Women’s Asian Cup Australia 2026 Qualifiers) កាលពី​យប់​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។

នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ទី​១ ក្រុម​ភ្ញៀវ នារី​ហុងកុង បាន​បើក​ការ​នាំមុខ​១​គ្រាប់​មុន នៅ​នាទី​៣១ ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ ធ្វើ​សម្រេច​ដោយ​កីឡាការិនី Hong Kiu Anke Leong បន្ទាប់​ពី​ខ្សែការពារ​កម្ពុជា វិបុល សេរី​សេដ្ឋា បាន​បង្កកំហុស​។ ចូល​ដល់​វគ្គ​ទី​២ ក្រុម​ម្ចាស់ផ្ទះ​នារី​កម្ពុជា​បាន​បង្ហាញ​ការ​លេង​ស៊ីសង្វាក់​គ្នា​យ៉ាង​ល្អ និង​ដាក់​សម្ពាធ​លើ​ក្រុម​ហុងកុង រហូត​ដល់​នារី​៨២ កីឡាការិនី​កម្ពុជា​ធ្វើ​សម្រេច​តាម​បាន​ស្មើ ១​ទល់​១ ដែល​រកបាន​ដោយ​កីឡាការិនី វឿ​ន សុ​ថា​ន តាម​រយៈ​ការ​បង្កើត​ឱកាស​ពី​កីឡាការិនី វិបុល សេរី​សេដ្ឋា និង​កីឡាការិនី ហុ​ក សៅ​ឌី​។ ជាមួយនឹង​លទ្ធផល​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​កម្ពុជា និង​ក្រុម​ហុងកុង​ចែក​គ្នា​ម្នាក់​១​ពិន្ទុ នៅ​ក្នុង​ការ​ប្រកួត​ដំបូង​ក្នុង​ពូ​ល G នេះ​។

ដោយឡែក​១​ប្រកួត​ទៀត ក្នុង​ពូ​ល G នេះ​ដែរ ក្រុម​ហ្វី​លី​ពី​នរក​បាន​៣​ពិន្ទុ ឈរ​លើ​កំពូល​តារាង​បណ្តោះអាសន្ន បន្ទាប់​ពី​បាន​យកឈ្នះ​ក្រុម​អា​រ៉ាប់​ប៊ី​សា​អូឌីត ដោយ​លទ្ធផល ៣-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ដូច​គ្នា​។ ឆ្លងកាត់​១​ប្រកួត​ដំបូង គឺ​ហ្វី​លី​ពី​ន ទទួល​បាន​៣​ពិន្ទុ ឈរ​លេខ​១ កម្ពុជា មាន​១​ពិន្ទុ ឈរ​លេខ​២ ហុងកុង ឈរ​លេខ​៣ មាន​១​ពិន្ទុ ខណៈ​ក្រុម​អា​រ៉ាប់​ប៊ី​សា​អូឌីត ឈរ​លេខ​៤ ពិន្ទុ ០​។

២​ប្រកួត​បន្ទាប់​របស់​ក្រុម​នារី​កម្ពុជា នឹង​ត្រូវ​ប៉ះ​ក្រុម​នារី​ហ្វី​លី​ពី​ន នា​ថ្ងៃ​ទី​០២ ខែមិថុនា និង​ប្រកួត​ទី​៣ ដែល​ជា​ប្រកួត​ចុង​ក្រោយ​ត្រូវ​ប៉ះ ក្រុម​អា​រ៉ាប់​ប៊ី​សា​អូឌីត នា​ថ្ងៃ​ទី​០៥ ខែមិថុនា ដោយ​ចាប់ផ្តើម​ប្រកួត​នា​វេលា​ម៉ោង ៧​យប់​ដូ​ៗ​គ្នា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ដូច​ៗ​គ្នា​ផង​ដែរ​៕

Previous articleបើយក Nico Williams មកមិនបាន!! Barca នឹងប្តូរគោលដៅទៅរកកីឡាករ Liverpool វិញ
Next articleព្រឹត្តិការណ៍ប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១២ ឆ្នាំ២០២៥ ម្ចាស់ជ័យលាភីលេខ១ បានទៅលើវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា