បណ្តុះបណ្តាលគ្រូបង្វឹក ចៅក្រមអាជ្ញាកណ្តាល កីឡាបាល់ទាត់លើតុត្រៀមធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់លើតុបានរៀបចំវគ្គ បណ្ដុះបណ្ដាល គ្រូ កម្រិត មូលដ្ឋាន និង ចៅក្រម អាជ្ញាកណ្ដាល អន្តរជាតិ រយៈ ពេល ៣ថ្ងៃ ដើម្បីពង្រឹង សមត្ថភាព ត្រៀម រៀបចំ ការ ប្រកួត នៅ ស៊ីហ្គេម ខែ ឧសភា ឆ្នាំ ២០២៣ ។

ថ្លែងក្នុងឱកាសបើកវគ្គ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) លោក Marton Kereszturt គ្រូ ឧបទេស ជនជាតិ ហុងគ្រី បានបញ្ជាក់ជូនថា វគ្គបណ្ដុះបណ្ដាល មានគោលបំណងចែករំលែកបទពិសោធន៍ជូនដល់ សិក្ខាកាមឱ្យបានយល់កាន់តែ ច្បាស់ អំពីសាវតារ ប្រភេទកីឡាបាល់ទាត់លើតុនេះ ក៏ដូចជាឲ្យបានយល់ដឹង កាន់តែច្បាស់នូវបច្ចេកទេស និង ការ គ្រប់គ្រងលើការប្រកួត ផងដែរ។

ជាមួយគ្នានេះ លោក អន ចន្ត្រាសំរិត តំណាងសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាបានឱ្យដឹងថា វគ្គនេះ គឺមានសារសំខាន់ ចំពោះសិក្ខាកាម ដើម្បីត្រៀម ខ្លួនធ្វើឱ្យបានល្អ នៅ ស៊ីហ្គេម ខែ ឧសភា ឆ្នាំ ២០២៣ នាពេលខាងមុខ នេះ។ សិក្ខាកាម ចូលរួមបានតាំងចិត្ត មុតមាំ ក្នុងការសិក្សា យកនូវបច្ចេកទេស ល្អៗ ពី គ្រូជំនាញ មកពីប្រទេស ដើម នៃ កីឡាបាល់ទាត់លើតុ មួយនេះ។ កីឡា មួយនេះ ប្រកួតនៅ ស៊ីហ្គេម ២០២៣ ប៉ុន្តែ មិនបានរាប់បញ្ចូល ជាផ្លូវការ នូវ មេដាយ ជ័យជម្នះ ក្ដី កីឡាករ កីឡា ការិនី គឺនៅតែបង្ហាញការតាំងចិត្តខ្ពស់ ដើម្បី ធ្វើឱ្យបានល្អបំផុត និង ជាការ ត្រៀមមួយ ផងដែរ នៅស៊ីហ្គេម ឆ្នាំ បន្ទាប់ទៀត ដែលត្រូវដាក់ឱ្យលេង ជា ផ្លូវការ។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាម ចូលរួមចំនួន ២០នាក់។ វគ្គនេះ គឺ បានគ្រូឧបទេស អន្តរជាតិ មកពី ប្រទេស ហុងគ្រី លោក Marton Kereszturt ដែលជាដើមកំណើត នៃ កីឡាបាល់ទាត់លើតុ (Teqball)។ តាមរយៈវគ្គបណ្តុះបណ្តាលនេះត្រូវបានអ្នកជំនាញចាត់ទុកថា ជាវគ្គដ៏មានសារៈសំខាន់មួយ ដើម្បីបញ្ជាក់បន្ថែមនូវចំណះដឹងដល់មន្ត្រីកាន់តែស៊ីជម្រៅ ក្នុងខណៈដែលកម្ពុជាកំពុងត្រៀមខ្លួនឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ពីថ្ងៃទី០៥ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ប្រភេទកីឡាបាល់ទាត់លើតុនេះត្រូវបានម្ចាស់ផ្ទះ កម្ពុជាបានដាក់បញ្ជូលនៅក្នុងចំណោម៣៧ប្រភេទកីឡា សម្រាប់ការប្រកួតស៊ីហ្គេម ២០២៣។ មកដល់ពេលនេះ មាន៨ប្រទេសហើយ ក្នុងអាស៊ីអាគ្នេយ៍ ដែលបានចុះឈ្មោះចូលរួមប្រកួត ស៊ីហ្គេម ២០២៣ នៅកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន

Previous articleម្ចាស់​ក្លឹ​ប​តោ​ខៀវ​ត្រៀម​លុយ​យ៉ាង​សន្ធឹក សម្រាប់​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្ដៅ​នេះ
Next articleចុងបញ្ចប់ Crystal Palace ទៅយកគ្រូបង្វឹកចាស់របស់ខ្លួន មកដឹកនាំក្រុមវិញ