បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea បានត្រៀមចែកផ្លូវជាមួយនឹងខ្សែប្រយុទ្ធ Armando Broja នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខ ខណៈដែលពួកគេចង់លក់គាត់ជាអចិន្ត្រៃយ៍តែម្តង។
កីឡាករ Broja នឹងត្រលប់ទៅកីឡដ្ឋាន Stamford Bridge វិញបន្ទាប់ពីកិច្ចសន្យាខ្ចីជើងរបស់គាត់ជាមួយក្លឹប Fulham បញ្ចប់នៅចុងនៃរដូវកាលនេះ។ ក្លឹបជាច្រើននៅអឺរ៉ុប និង Premier League ត្រូវបានរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើគាត់៕