ក្រុមបាល់ទាត់ GTVC​ របស់​អ្នកឧកញ៉ា​ ទៀ វិចិត្រ បានយកឈ្នះលើក្រុម Cambodia Today ក្នុងលទ្ធផល ២ទល់នឹង០

ព្រះ​សីហ​នុ​៖ រសៀល​ថ្ងៃ០១ ខែមិថុនា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា ទៀ វិចិត្រ បាន​រៀបចំ​កម្មវិធី​ប្រកួត​កីឡាបាល់ទាត់​មហាជន​លក្ខណៈ​មិត្តភាព រវាង​ក្រុមកីឡា​បាល់ទាត់​មហាជន GTVC​ របស់​អ្នកឧកញ៉ា​ផ្ទាល់ ជាមួយ​ក្រុមកីឡា​បាល់ទាត់​មហាជន Cambodia Today ខេត្ត​ព្រះ​សីហ​នុ នៅ​ទីលាន​បាល់ទាត់​ក្នុង​សាលា​អនុ​វិទ្យា​ល​យ័​សម្តេចឪ​។

ចំពោះ​លទ្ធផល​បច្ចេកទេស ក្រោយ​ប្រកួត​៩០​នាទី ក្រុមកីឡា​បាល់ទាត់​មហាជន GTVC យកឈ្នះ​ក្រុមកីឡា​បាល់ទាត់​មហាជន Cambodia Today 2-0 ។ ក្នុង​ឱកាស​នោះ​អ្នកឧកញ៉ា ទៀ វិចិត្រ ក៍បាន​ឧបត្ថម្ភ​ថវិកា​ដល់​ក្រុមកីឡា​បាល់ទាត់​ទាំង​ពីរ​ក្រុម ក្នុង​មួយ​ក្រុម​ថវិកា​ចំនួន​ដប់​លាន​រៀល​និង​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ទៀត ដល់​ក្រុម​អាជ្ញាកណ្តាល​,​ក្រុម​អ្នកសម្របសម្រួល​ការ​ប្រកួត​និង​អ្នក​មើល​ការ​ខុស​ត្រូវ​ទីលាន​បាល់ទាត់​នេះ​ផង​ដែរ​៕

ប្រភព៖ ឡេង ប៊ុននី LENG BUNNY

Previous articleនៅសល់តែរឿងនេះមួយទៀត!! កីឡាករ Tosin Adarabioyo នឹងអាចផ្ទេរមកកាន់ Chelsea
Next articleការប្រកួតមិត្តភាពរវាង​ក្រុមបាល់ទាត់ សេនា​យុត្តិធម៌ ក្រសួងយុត្តិធម៌ ជាមួយនឹង​ក្រុមបាល់ទាត់ គ្រុឌ​មាន​ជ័យ