បរទេស៖ ក្លឹប Liverpool ត្រូវបានគេរាយការណ៍ថាបានកំណត់គោលដៅលើកីឡាករជម្រើសជាតិឈីលីកីឡាករ Dario Osorio របស់ក្លឹប Midtjylland ខណៈដែលលោក Arne Slot ស្វែងរកការពង្រឹងក្រុមរបស់គាត់។
កីឡាករ Osorio បានចុះហត្ថលេខាចូលរួមជាមួយនឹងក្លឹប Midtjylland ពី Universidad de Chile កាលពីរដូវក្តៅមុន ហើយក៏មានព័ត៌មានចចាមអារ៉ាមជាមួយនឹងក្លឹប Wloves កាលពីរដូវរងាឆ្នាំមុនផងដែរ បន្ទាប់ពីបានបង្ហាញទម្រង់លេងយ៉ាងល្អជាមួយក្រុមដាណឺម៉ាក។ ហើយបើយោងតាមការចេញផ្សាយរបស់ La Tercera បានអោយដឹងថាក្លឹប Liverpool ចង់ចុះហត្ថលេខាយកកីឡាករវ័យ ២០ឆ្នាំ ដែលមានតម្លៃប្រមាណ ១០លានដុល្លារសម្រាប់រដូវក្តៅនេះ៕