បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាចំពោះការផ្ទេរកីឡាករ Robin Le Normand ទៅកាន់ក្លឹប Atletico Madrid បានឈានដល់ដំណាក់កាលចុងក្រោយហើយ។
ការចរចាជាមួយក្លឹប Real Sociedad ត្រូវបានធ្វើឡើង ខណៈលក្ខខណ្ឌផ្ទាល់ខ្លួនក៏ត្រូវបានព្រមព្រៀងគ្នាកាលពីសប្តាហ៍កន្លងទៅជាមួយនឹងកីឡាករ។ ក្លឹប Atletico Madrid បានណាត់ថ្ងៃក្នុងការពិភាក្សាដំណាក់កាលថ្មីទៀត ហើយសង្ឃឹមថានិងអាចបញ្ចប់នៅការផ្ទេរនេះក្នុងសប្តាហ៍ក្រោយ៕