កីឡាករ សំបូរ សុភ័ណ្ឌ និង នន់ សុខចម្រើន បានឈ្នះមេដាយមាស ៥គ្រឿងពីកម្មវិធី IF International Thailand Championship

ភ្នំពេញ៖ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកលោក សំបូរ សុភ័ណ្ឌ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានអោយដឹងថា៖

“ថ្ងៃនេះខ្ញុំបាទសំបូរ សុភ័ណ្ឌជាមួយក្មួយប្រុសបង្កើត ពិតជាមានមោទភាព និងរំភើបជាខ្លាំងដែរនាំយកមេដាយជូនជាតិខ្មែរ។ ក្នុងកម្មវិធី FIF International Thailand Championship ខ្ញុំបាទឈ្នះមេដាយមាស២គ្រឿង លើវិញ្ញាសា Men physique open up 170cm  និងលើវិញ្ញាសា Men classic physique open up 170cm ។ ជាពិសេសឈ្នះ Overall champ men physique  និងឈ្នះ Pro Card FIF Men physique

សម្រាប់កីឡាករ នន់ សុខចម្រើន បានឈ្នះមេដាយមាស៣គ្រឿង លើវិញ្ញាសា Men physique up24year , លើវិញ្ញាសា Men model fitness up24year និងលើវិញ្ញាសា Men model fitness open up 170cm ។ ជាពិសេសឈ្នះ Pro Card FIF model fitness។

សូមអរគុណពុកម៉ែប្អូនដែលតែងតែគាំទ្រក្រកូលសំបូររហូតមក ជោគជ័យមួយនេះគឺជាជោគជ័យរបស់កម្ពុជាយើងទាំងអស់គ្នា”៕

Previous articleArsenal ត្រូវប្រជែងជាមួយក្លឹប ២នេះសិន មុននឹងអាចចុះហត្ថលេខាយកកីឡាករ Mikel Merino បាន
Next articleBayern ទើបតែទិញមកសោះ!! ស្រាប់តែពេលនេះ ជួបរបួសបាក់ម្រាមជើង