Newcastle ត្រៀមធ្វើរឿងនេះ ដើម្បីបញ្ចប់ការចាប់អារម្មណ៍របស់ Liverpool ទៅលើកីឡាករ Gordon

បរទេស៖ ក្លឹប Newcastle ចង់ផ្តល់កុងត្រាថ្មីអោយកីឡាករ Gordon បន្ទាប់ពីគាត់បានបង្ហាញនៅទម្រង់លេងយ៉ាងល្អកាលពីរដូវកាលមុន ហើយវាជាកត្តាដែលធ្វើអោយក្លឹប Liverpool ចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកកីឡាករវ័យ ២៣ឆ្នាំនេះ។ អតីតកីឡាកររបស់ក្លឹប Everton បានស៊ុតបញ្ចូលទីបាន ១១គ្រាប់ និងបញ្ជូនបាល់បាន ១១គ្រាប់ សម្រាប់ការបង្ហាញខ្លួន ៣៥ដងនៅ Premier League ខណៈពេលដែលគាត់ក៏បានលេងអោយក្រុមជម្រើសជាតិអង់គ្លេសនៅ Euro ២០២៤ផងដែរ។

Yankuba Minteh Elliot Anderson

កីឡាករ Gordon ត្រូវ​បាន​គេ​រាយការណ៍​ថា​ខិតជិត​ក្នុង​ការ​ផ្ទេរ​ទៅក្លឹប Liverpool ក្នុង​ខែ​កក្កដា ខណៈក្លឹប Newcastle បាន​ព្យាយាម​គេច​ពី​ការ​ដាក់​ទណ្ឌកម្ម​ដោយ​សារ​ការ​បំពាន PSR។ ការពិភាក្សាត្រូវបានធ្វើឡើងលើកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ៦០លានផោន ប៉ុន្តែការផ្ទេរនេះបានបរាជ័យវិញបន្ទាប់ពីក្លឹប Newcastle បានលក់កីឡាករ Yankuba Minteh និង Elliot Anderson ជំនួសវិញ។

Anthony Gordon Newcastle 2023-24

យោងតាមការចេញផ្សាយរបស់របស់សារព័ត៌មាន The Athletic បានអោយដឹងថាក្លឹប Newcastle នឹងធ្វើការពិភាក្សាដើម្បីបន្តកុងត្រារបស់កីឡាករ Gordon នៅពេលដែលគាត់ត្រលប់ពីការសម្រាកនៅសប្តាហ៍ក្រោយ។ ក្លឹប Newcastle មានការភ័យក្លាយដែលកីឡាករ Gordon នឹងទៅចូលរួមជាមួយនឹងក្លឹប Liverpool ដូច្នេះក្លឹបនឹងព្យាយាមក្នុងការផ្តល់នៅសំណើរថ្មី ដែលមានរយៈពេលវែង និងលក្ខខណ្ឌល្អមួយសម្រាប់គាត់៕

Previous articleNewcastle បើកការចរចាផ្ទេរយកខ្សែការពាររបស់ក្លឹប Crystal Palace
Next articleក្លឹបចំនួន ៤ បង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករ Kalvin Phillips