ក្លឹបចំនួន ៤ បង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករ Kalvin Phillips

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Galatasaray ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករ Phillips ដែលគាត់បានក្លាយជាចំណែកលើសនៅក្លឹប Man City។ គាត់ត្រូវបានគេខ្ចីទៅក្លឹប West Ham កាលពីរដូវកាលមុន ប៉ុន្តែការខ្ចីជើងរបស់គាត់នៅកាន់ក្លឹបនោះបានបញ្ចប់ដោយអាក្រក់ ដោយសារតែគាត់លេងបានតែ ៣ប្រកួតប៉ុណ្ណោះនៅ Premier League។ មានពាក្យចចាមអារ៉ាមអំពីការចាប់អារម្មណ៍ពីក្លឹប Everton ប៉ុន្តែកីឡាករ Phillips ត្រូវបានគេនិយាយថាបានបើកចំហរក្នុងការបន្តអាជីពរបស់ខ្លួននៅឯបរទេស។

Kalvin Phillips Man City

ក្លឹប Roma, RB Leipzig និង RB Salzburg សុទ្ធ​តែ​ត្រូវ​បាន​គេ​និយាយ​ថា​មាន​ការ​ចាប់​អារម្មណ៍​លើ Phillips ហើយក្លឹប Galatasaray ឥឡូវ​បាន​ចូល​រួម​ប្រកួតប្រជែងផងដែរ។ ក្លឹបកំពុងរៀបចំសម្រាប់ការប្រកួត Champions League នៅរដូវកាលថ្មី ហើយពួកគេក៏ចង់បានកីឡាករ McTominay ផងដែរ ប៉ុន្តែសំណើររបស់គាត់ត្រូវបានបដិសេធ។

កីឡាករ Phillips បានលេង ៣១ដងអោយក្លឹប Man City ហើយស៊ុតបញ្ចូលទីបាន ៦គ្រាប់ប៉ុណ្ណោះ។ ដោយសារក្លឹប City បានចំណាយប្រាក់ ៤៥លានផោន ដើម្បីផ្ទេរយកគាត់មកកាន់ Etihad ធ្វើអោយពួកគេកំពុងប្រឈមមុខនឹងការខាតបង់ដ៏ធំ។

Kalvin Phillips West Ham 2023-24

ក្លឹប Man City នឹងត្រូវប្រកួតជាមួយ Chelsea សម្រាប់ការប្រកួត Pre-Season ចុងក្រោយរបស់ខ្លួន មុននឹងត្រូវប្រកួតជាមួយ Manchester United ក្នុងការប្រកួត Community Shield។ បន្ទាប់មកពួកគេនឹងជួប Chelsea ម្តងទៀតក្នុងការប្រកួតបើកឆាក Premier League របស់ពួកគេ។ វានៅតែត្រូវមើលថាតើ Phillips នឹងនៅតែជាផ្នែកមួយនៃក្រុមនៅពេលនោះ៕

Previous articleNewcastle ត្រៀមធ្វើរឿងនេះ ដើម្បីបញ្ចប់ការចាប់អារម្មណ៍របស់ Liverpool ទៅលើកីឡាករ Gordon
Next articleArsenal បញ្ជាក់តម្លៃខ្លួន Nketiah ទៅកាន់ក្លឹបដែលចង់បានគាត់