បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Galatasaray ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករ Phillips ដែលគាត់បានក្លាយជាចំណែកលើសនៅក្លឹប Man City។ គាត់ត្រូវបានគេខ្ចីទៅក្លឹប West Ham កាលពីរដូវកាលមុន ប៉ុន្តែការខ្ចីជើងរបស់គាត់នៅកាន់ក្លឹបនោះបានបញ្ចប់ដោយអាក្រក់ ដោយសារតែគាត់លេងបានតែ ៣ប្រកួតប៉ុណ្ណោះនៅ Premier League។ មានពាក្យចចាមអារ៉ាមអំពីការចាប់អារម្មណ៍ពីក្លឹប Everton ប៉ុន្តែកីឡាករ Phillips ត្រូវបានគេនិយាយថាបានបើកចំហរក្នុងការបន្តអាជីពរបស់ខ្លួននៅឯបរទេស។
ក្លឹប Roma, RB Leipzig និង RB Salzburg សុទ្ធតែត្រូវបានគេនិយាយថាមានការចាប់អារម្មណ៍លើ Phillips ហើយក្លឹប Galatasaray ឥឡូវបានចូលរួមប្រកួតប្រជែងផងដែរ។ ក្លឹបកំពុងរៀបចំសម្រាប់ការប្រកួត Champions League នៅរដូវកាលថ្មី ហើយពួកគេក៏ចង់បានកីឡាករ McTominay ផងដែរ ប៉ុន្តែសំណើររបស់គាត់ត្រូវបានបដិសេធ។
កីឡាករ Phillips បានលេង ៣១ដងអោយក្លឹប Man City ហើយស៊ុតបញ្ចូលទីបាន ៦គ្រាប់ប៉ុណ្ណោះ។ ដោយសារក្លឹប City បានចំណាយប្រាក់ ៤៥លានផោន ដើម្បីផ្ទេរយកគាត់មកកាន់ Etihad ធ្វើអោយពួកគេកំពុងប្រឈមមុខនឹងការខាតបង់ដ៏ធំ។
ក្លឹប Man City នឹងត្រូវប្រកួតជាមួយ Chelsea សម្រាប់ការប្រកួត Pre-Season ចុងក្រោយរបស់ខ្លួន មុននឹងត្រូវប្រកួតជាមួយ Manchester United ក្នុងការប្រកួត Community Shield។ បន្ទាប់មកពួកគេនឹងជួប Chelsea ម្តងទៀតក្នុងការប្រកួតបើកឆាក Premier League របស់ពួកគេ។ វានៅតែត្រូវមើលថាតើ Phillips នឹងនៅតែជាផ្នែកមួយនៃក្រុមនៅពេលនោះ៕