Zubimendi អាចនឹងមកចូលរួមជាមួយក្លឹបយក្សនៅអង់គ្លេស ប៉ុន្តែមិនមែន Arsenal នោះទេ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Real Sociedad រំពឹងថាកីឡាករ Zubimendi នឹងយល់ព្រមលើការផ្ទេរទៅកាន់ក្លឹប Liverpool ខណៈគាត់ធ្លាប់បានបដិសេធក្នុងការផ្ទេរទៅកាន់ក្លឹប Arsenal និង Barcelona។ ក្លឹបហង្សក្រហមដាក់គោលដៅយកកីឡាករសញ្ជាតិអេស្ប៉ាញដើម្បីដោះស្រាយបញ្ហាចន្លោះប្រហោងសម្រាប់តំណែងកីឡាករលេខ ៦ ប៉ុន្តែកិច្ចព្រមព្រៀងមានភាពស្មុគស្មាញបន្តិចដោយក្លឹប Sociedad តម្រូវបង់ប្រាក់ចំនួន ៦០លានអឺរ៉ួទាំងស្រុងតែម្តង។

Zubimendi

ទោះបីជាមានភាពស្មុគស្មាញទាក់ទងនឹងរបៀបនៃការទូទាត់ក៏ដោយ ក៏ប្រភពដដែលបានបញ្ជាក់ថាក្លឹប Real Sociedad នឹងអនុញ្ញាតឱ្យកីឡាករ Zubimendi ផ្ទេរភ្លាម ប្រសិនជាកីឡាករស្នើរសុំទៅកាន់ក្លឹប។ ក្លឹប Liverpool មិនទាន់ចុះហត្ថលេខាយកបានកីឡាករណាម្នាក់នោះទេនៅក្នុងរដូវក្តៅនេះ ហើយកីឡាករ Zubimendi អាចជាកីឡាករដែលទិញចូលរួមដំបូងគេក្រោមការដឹកនាំរបស់លោក Arne Slot។

កីឡាករ Zubimendi បានលេង ២ប្រកួតនៅ Euro ២០២៤ ដែលជាការប្រកួតចុងក្រោយក្នុងពូលរបស់អេស្ប៉ាញ និងវគ្គផ្តាច់ព្រ័ត្រ ខណៈពេលដែលគាត់បានចូលមកជំនួសកីឡាករ Rodri ដែលរងរបួសនៅពាក់កណ្តាលតង់។

Martin Zubimendi Real Sociedad 2023-24

កីឡាករ Zubimendi សង្ឃឹមថានឹងបញ្ចប់ការផ្ទេររបស់ខ្លួនក្នុងពេលឆាប់ៗនេះ។ ក្លឹប Liverpool ចាប់ផ្តើមរដូវកាលរបស់ពួកគេដោយប្រកួតជាមួយនឹងក្លឹប Ipswich Town នៅថ្ងៃសៅរ៍ ទី១៧ ខែសីហា៕

Previous articleតាមពិតកីឡាករ Koopmeiners បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹបនៅអ៊ីតាលីហើយ
Next articleក្លឹប ២ចេញមកប្រជែងគ្នាយកកីឡាករ Lutsharel Geertruida