ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាមួយចំនួនដើម្បីលេីកទឹកចិត្តដល់កីឡាករប្រដាល់គុនខ្មែរ ម៉ានូ សិល្បៈ ដែលកំពុងសម្រាកព្យាបាលរបួសវះកាត់បាក់ឆ្អឹងស្មងជើងខាងស្ដាំ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ។
សូមជំរាបថា កីឡាករ ម៉ានូ សិល្ប: គឺជាកីឡាករបរទេសដែលហ្វឹកហាត់គុនខ្មែរ និងបានប្រកួតតំណាងគុនខ្មែរក្នុងសង្វៀនជាតិ អន្តរជាតិនានាជាយូរមកហើយ ម្យ៉ាងវិញទៀតគាត់ចេះនិយាយភាសាខ្មែរបានល្អ ហើយទទួលបានសញ្ជាតិខ្មែរផងដែរ៕