បរទេស៖ បន្ទាប់ពីខកខានក្នុងការចុះហត្ថលេខាលើកីឡាករ Martin Zubimendi នៅរដូវក្តៅនេះ គ្រូបង្វឹកក្រុម Liverpool លោក Arne Slot ត្រូវបានគេរាយការណ៍ថាបានបង្វែរការចាប់អារម្មណ៍របស់គាត់ទៅកាន់ខ្សែបម្រើ Real Madrid និងកីឡាករសញ្ជាតិបារាំង Aurelien Tchouameni ។
នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹបអធិរាជស Real Madrid បើកទូលាយក្នុងការស្តាប់ការផ្តល់ជូនសម្រាប់ខ្សែបម្រើការពារ ហើយអាចទាមទារតម្លៃក្នុងទឹកប្រាក់ប្រមាណ ៨០លានអឺរ៉ូ៕