Man City រកបានជម្រើសសក្តិសមសម្រាប់ជំនួសកន្លែងលោក Pep Guardiola ហើយ

បរទេស៖ លោក Guardiola ដែលបានកាន់តំណែងដឹកនាំ Manchester City តាំងពីឆ្នាំ២០១៦មក បានដើរតួយ៉ាងសំខាន់ក្នុងការស្វែងរកនៅភាពជោគជ័យដែលមិនធ្លាប់មានពីមុនមកសម្រាប់ក្លឹប ដោយរួមបញ្ចូលទាំងការឈ្នះពានរង្វាន់ ៣ក្នុងមួយរដូវកាលសម្រាប់ឆ្នាំ២០២២-២៣។ ប៉ុន្តែអនាគតរបស់អ្នកចាត់ការរូបនេះកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ហើយគាត់ខ្លួនឯងផ្ទាល់បាននិយាយថា “អ្វីគ្រប់យ៉ាងអាចកើតឡើង” ដោយទុកឱ្យទ្វារបើកចំហសម្រាប់ទាំងការបន្តស្នាក់នៅរបស់គាត់ ឫក៏ចាកចេញ។

Ruben Amorim Sporting CP 2023-24

នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថាគណៈគ្រប់គ្រង់របស់ក្លឹបកំពុងធ្វើការនៅពីក្រោយរឿងនេះ ដើម្បីស្វែងរកអ្នកដែលសក្តិសមក្នុងការមកជំនួសគាត់ ហើយក្លឹបក៏បានកំណត់គោលដៅរបស់ពួកគេលើលោក Amorim ដែលគាត់ក៏ធ្លាប់ស្ថិតក្នុងរ៉ាដារបស់ក្លឹបធំៗជាច្រើននៅតំបន់អឺរ៉ុបដូចគ្នា ដែលរួមមាន Manchester United និង Liverpool ។ កត្តាសំខាន់ក្នុងការចាប់អារម្មណ៍របស់ Man City លើ Amorim គឺទំនាក់ទំនងជិតស្និទ្ធរបស់គាត់ជាមួយ Hugo Viana នៅ Sporting ដែលគ្រោងនឹងចូលរួមជាមួយក្លឹបជានាយកបាល់ទាត់បន្ទាប់ពីលោក Txiki Begiristain នឹងចាកចេញ។ ជាមួយនឹង Viana គ្រប់គ្រងការជ្រើសរើសកីឡាករ លោក Amorim នឹងក្លាយជាជម្រើសដ៏សមហេតុផលសម្រាប់តួនាទីអ្នកគ្រប់គ្រង ប្រសិនបើលោក Guardiola សម្រេចចិត្តចាកចេញពីដំណែង។

amorim

អនាគតរបស់លោក Guardiola អាចមានភាពស្មុគស្មាញដោយសារការលេចចេញនូវការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ។ បច្ចុប្បន្នក្លឹប Man City កំពុងប្រឈមមុខនឹងការចោទប្រកាន់ចំនួន ១១៥ ករណីពាក់ព័ន្ធនឹងការប្រព្រឹត្តិខុសផ្នែកហិរញ្ញវត្ថុ ហើយមានលទ្ធភាពនៃការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ រួមទាំងការបណ្តេញចេញពីក្របខ័ណ្ឌ Premier League ផងដែរ។ ភាពមិនច្បាស់លាស់ជុំវិញការចោទប្រកាន់ទាំងនេះបានបន្ថែមភាពស្មុគស្មាញមួយទៀតដល់ការសម្រេចចិត្តរបស់ Guardiola ថាតើត្រូវបន្តកិច្ចសន្យារបស់គាត់ ឬក៏ត្រូវចាកចេញនៅចុងបញ្ចប់នៃរដូវកាល ២០២៤-២៥។

ទោះយ៉ាងណាក៏ដោយ ប្រសិនបើ Guardiola ចាកចេញពី Man City គាត់នឹងមិនទទួលយកការងារនៅអង់គ្លេសទៀតទេ។

Pep Guardiola Premier League trophy Manchester City

អាជីពជាអ្នកគ្រប់គ្រងរបស់លោក Amorim ត្រូវបានបង្ហាញជាមួយជំនាញ់ដឹកនាំ ក៏ដូចជាការអភិវឌ្ឍយុវជនដែលមានទេពកោសល្យ។ ភាពជោគជ័យរបស់គាត់នៅ Sporting Lisbon គឺគាត់បានឈ្នះពាន Portuguese league ចំនួន ២ដង ធ្វើឱ្យគាត់ក្លាយជាបេក្ខភាពដ៏សក្តិសមសម្រាប់តំណែងនៅ Man City។ យុគសម័យថ្មីរបស់ក្លឹប Man City អាចនឹងកើតឡើង ប្រសិនជាលោក Amorim នឹងត្រូវមកបន្តតំណែងពីលោក Guardiola មែន៕

Previous articleMan Utd បង្ហើបតម្លៃលក់ Antony សម្រាប់ទីផ្សារដោះដូរខាងមុខ
Next articleMourinho ចង់បានកីឡាករ Barca ម្នាក់នេះមកកាន់ទួរគីនៅខែមករា