មកដឹងស្ថានភាពរបួសរបស់កីឡាករ កាន់ ម៉ូ និង គឹម សុខយុទ្ធ

សឹង្ហបុរី៖ នៅក្នុងការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយនឹងក្រុមសឹង្ហបុរី ក្នុងប្រកួតពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដែលបានបញ្ចប់ដោយក្រុមសឹង្ហបុរីបានយកឈ្នះ ២-១ លើក្រុមកម្ពុជា។

ក្នុងអំឡុងពេលនោះក៏មានកីឡាករ ២រូបរបស់ជម្រើសជាតិកម្ពុជាត្រូវបង្ខំចិត្តប្តូរចេញភ្លាមៗដោយសារតែបញ្ហារបួស ដោយមានកីឡាករ កាន់ ម៉ូ និង គឹម សុខយុទ្ធ។ មកដឹងស្ថានភាពរបស់កីឡាករទាំង ២រូប៖

១. កាន់ ម៉ូ បានប៉ះទង្គិចគ្នានៅផ្នែកក្បាល Head Concussion ហើយស្ថានភាពរបួសត្រូវទាមទារអោយដេរ ១០ថ្នេរ និងត្រូវបានស្កេនផ្នែកក្បាលដែលត្រូវបានការប៉ះទង្គិចដើម្បីត្រពិនិត្យ។ ពេលនេះគាត់កំពុងស្នាក់នៅបន្ទប់​សង្គ្រោះ​បន្ទាន់​ដើម្បី​ឱ្យ​គ្រូពេទ្យ​តាមដាន​ស្ថានភាព។

២. គឹម សុខយុទ្ធ បានរងរបួសសរសៃពួរ Hamstring ដោយស្ថានភាពរបួសត្រូវបានស្កេន ដើម្បី​ឱ្យ​គ្រូពេទ្យ​ត្រួតពិនិត្យស្ថានភាព​របស់​គាត់៕

Previous articleលោក Glen Johnson ណែនាំ Alexander-Arnold អោយបន្តស្នាក់នៅជាមួយក្លឹប Liverpool
Next articleចុម!! Virgil van Dijk ឆ្លើយចម្លើយនឹកស្មានមិនដល់ពាកព័ន្ធនឹងកុងត្រារបស់ខ្លួន