ថៃ៖ ក្រោយចប់ការប្រកួតជាមួយក្រុមជម្រើសជាតិថៃ ដោយក្រុមម្ចាស់ផ្ទះបានយកឈ្នះកម្ពុជាក្នុងលទ្ធផល ៣-២ លោក Koji Gyotoku ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានបញ្ចេញមតិយោបល់ថា៖
“កាលពី ២ខែមុនខ្ញុំបានមកកាន់តំណែងមួយនេះ ហើយសម្រាប់ថ្ងៃនេះយើងពិតជាធ្វើបានល្អ ជាពិសេសនៅតង់ទី១ Perfect សម្រាប់ខ្ញុំ ហើយយើងទទួលស្គាល់ថាថៃជាក្រុមខ្លាំង បើយើងទៅមើលការប្រកួតទី១ និងទី២ វិញយើងអាចរកគ្រាប់បាន អាចយកជ័យជំនះបានដែរ ម៉្យាងទៀតពេលត្រឡប់ទៅកាន់ក្លិបវិញ ត្រូវលេងឲ្យខ្លាំង និងចុងក្រោយយើងទៅកម្ពុជាវិញទាំងមោទកភាព”៕