សហព័ន្ធកីឡាទូកប្រកាសរៀបចំការប្រណាំងទូកជើងឯកថ្នាក់ជាតិ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឆ្នាំ២០២៥

ស្វាយរៀង៖ សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ី​ង​កម្ពុជា​បាន​ប្រកាស​រៀបចំ​ការ​ប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូកង ទូក​នាគ ទូក​កា​នូ ទូក​កា​យ៉ាក់ និង​ទូក​រ៉ូ​អ៊ី​ង ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ពានរង្វាន់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា លើក​ទី​២ ចាប់ពី​ថ្ងៃ​ទី​១២-១៤ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​។

មន្ត្រី​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ី​ង​កម្ពុជា​បានឱ្យ​ដឹង​ថា ក្រោម​ការ​រៀបចំ​សហព័ន្ធ ការ​ប្រកួត​នេះ​ប្រើប្រាស់​ក​ញ្ចា​ប់​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​រដ្ឋបាល​ខេត្តស្វាយរៀង ដោយ​ដាក់​ឱ្យ​ប្រកួតប្រជែង​លើ​៦​ប្រភេទ​កីឡា​ទូក និង​១៣​វិញ្ញាសា មាន​ដូច​ជា​៖ ១.​ទូក​ប្រ​ណៃ​ណី ទូកង​ចំណុះ​២២​នាក់ ខ្នាត​អន្តរជាតិ​ផ្នែក​បុរស ប្រកួត​លើ​វិញ្ញាសា​៨០០​ម៉ែត្រ​។ ២. ប្រភេទ​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ (​ទូក​នាគ​) ចំណុះ​១២​នាក់ បុរស​-​នារី ប្រកួត​លើ​២​វិញ្ញាសា ចម្ងាយ​៨០០​ម៉ែត្រ និង​វិញ្ញាសា​ចម្ងាយ​២០០​ម៉ែត្រ បុរស​-​នារី​។ ៣.​ប្រភេទ​ទូកផ្កាចារ​ខ្នាត​អន្តរជាតិ ចំណុះ​៥​នាក់ បុរស​-​នារី ចម្ងាយ​២០០​ម៉ែត្រ​។ ចំពោះ​ប្រភេទ​កីឡា​ទូក​កា​នូ ទូក​កា​យ៉ាក់ និង​ទូក​រ៉ូ​អ៊ី​ង មាន​ទាំង​បុរស និង​នារី មាន​វិ​ញ្ញាច​ម្ងា​យ​២០០​ម៉ែត្រ ទូក​កា​នូ C1 វិញ្ញាសា​ច​ម្ងា​ច​២០០​ម៉ែត្រ​ទូក​កា​យ៉ាក​K1 និង​វិញ្ញាសា​ចម្ងាយ​៨០០​ម៉ែត្រ​ទូក​រ៉ូ​អ៊ី​ង 1X​។

សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ី​ង​កម្ពុជា​បាន​ជម្រាប​ដល់​ឯកឧត្តម លោក​ជំទាវ​ប្រធាន​សមាគម​កីឡា​ប្រណាំងទូក​ទូ​ទាំង​រាជធានី​-​ខេត្ត​ទាំងអស់​រួសរាន់​ដាក់​ពាក្យ​ចូលរួម​ការ​ប្រកួត​នេះ​ឱ្យ​បាន​ទាន់​ពេលវេលា ដោយ​ត្រូវ​បិទ​បញ្ចប់​ការ​ទទួល​ពាក្យ​ត្រឹម​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៥​។ ជាមួយ​គ្នា​នេះ​ចំពោះ​សាធារណជន​ទាំងអស់ ដែល​មាន​ក្រុម​ចំណុះ​ទូក ហើយ​មាន​បំណង​ចង់​ចូលរួម​ការ​ប្រកួត​ដែរ​នោះ ក៏​អាច​ដាក់​ពាក្យ​ចូលរួម​ប្រកួត​បាន​ផង​ដែរ​។ រាល់​ការ​ចំណាយ​លើ​ការ​ស្នាក់​នៅ​-​ហូប​ចុក និង​ថ្លៃ​ធ្វើ​ដំណើរ​ជា​បន្ទុក​របស់​សាមី​ក្រសួង មន្ទីរ រាជធានី​ខេត្ត​ទាំងអស់ ដែល​បាន​ចូលរួម​៕

Previous articleខេត្តកណ្តាលឈ្នះមេដាយមាស ៥ គ្រឿងលើប្រភេទកីឡាហែលទឹក នៃព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥
Next articleThomas Frank នឹងក្លាយជាអ្នកចាំការថ្មីរបស់ Spurs ឆាប់ៗនេះ !