Sporting ទាមទារ ៨០លានអឺរ៉ូសម្រាប់កីឡាករ Morten Hjulmand ពីក្លឹប ២នេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gazzetta dello Sport បានឲ្យដឹងថា Juventus កំពុងរៀបចំសំណើរទិញជាសាច់ប្រាក់ បូកនឹងកីឡាករម្នាក់ទៀត សម្រាប់ការផ្ទេរយកកីឡាករ Morten Hjulmand ហើយកីឡាករ Douglas Luiz នឹងត្រូវដាក់បញ្ចូលក្នុងកិច្ចព្រមព្រៀងនេះ។

ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មានព័រទុយហ្គាល់ A Bola រាយការណ៍ថា គ្មានការផ្តល់ជូនណាមួយត្រូវបានទទួលសម្រាប់ Hjulmand ខណៈគាត់មានតម្លៃផ្តាច់កុងត្រាប្រមាណ ៨០លានអឺរ៉ូ។ Sporting នឹងពិចារណាសម្រាប់សំណើរណាមួយដែលមានតម្លៃខិតជិតតួលេខនេះ៕

Previous articleChiesa ច្រានចោលចំណាប់អារម្មណ៍របស់លោក Mourinho ហើយចង់ផ្ទេរទៅ
Next articleDortmund សម្លឹងកីឡាករ ២រូបនេះជាជម្រើសមកជំនួសកន្លែង Jamie Gittens