ក្លឹបមួយនេះបានព្យាយាមបញ្ចុះបញ្ចូល Van Gaal ប៉ុន្តែត្រូវគាត់បដិសេធភ្លាមៗ

បរទេស៖ លោក Van Gaal បានបង្ហើបថាក្លឹប Bayern បានបញ្ចុះបញ្ចូលគាត់ បន្ទាប់ពីលោក Thomas Tuchel បានចាកចេញ។ នៅទីបំផុតក្លឹបបានជ្រើសរើសយកលោក Vincent Kompany ពីក្លឹប Burnley ដែលជាការផ្ទេរដ៏គួរអោយភ្ញាក់ផ្អើល ប៉ុន្តែបុរសសញ្ជាតិហូឡង់និយាយថាគាត់អាចត្រលប់ទៅក្លឹបដែលគាត់បានគ្រប់គ្រងនៅចន្លោះឆ្នាំ២០០៩ និង២០១១ ។

Louis van Gaal 2022

កំឡុងពេលគាត់នៅអាឡឺម៉ង់ លោក Van Gaal បានឈ្នះ Bundesliga ក្នុងឆ្នាំ ២០០៩-១០ ហើយក៏បានលើក DFB-Pokal ផងដែរ។ ពួកគេ​ក៏​ត្រូវ​បាន​ចាញ់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ផងដែរ ហើយ​ក្រុម Bayern ហាក់​មាន​បំណង​ចង់​នាំយកអតីតគ្រូបង្វឹក Manchester United ឲ្យ​ត្រឡប់​មកកាន់ទឹកដីអាឡឺម៉ង់វិញ។ គាត់​បាន​ឈប់​សម្រាក​ពី​ការងារ​តាំង​ពី​បាន​ចាកចេញ​ពី​តំណែង​ជា​អ្នក​ចាត់ការក្រុមជម្រើសជាតិ​ហូឡង់​ក្នុង​ឆ្នាំ២០២២។ ក្លឹប Bayern ក៏​បាន​ទាក់​ទង Xabi Alonso និង Julian Nagelsmann ប៉ុន្តែ​ត្រូវ​បាន​អ្នក​ទាំង​ពីរ​បដិសេធ។

ថ្លែងទៅកាន់ RTL លោក Van Gaal បាននិយាយថា លោកបានច្រានចោលការផ្តល់ជូននេះភ្លាមៗ ដោយសារតែលោកគ្រាន់តែចាប់អារម្មណ៍លើការគ្រប់គ្រងក្រុមជម្រើសជាតិប៉ុណ្ណោះ។

គាត់បាននិយាយថា៖ “ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិ អ្នករវល់ក្នុងកំឡុងពេលមួយ និងក្នុងឆ្នាំដែលដើរមើលកីឡាករជាមួយនឹងក្រុមការងារ។ វានៅតែអាចទៅរួច”។

Bayern

ក្លឹប Bayern និងត្រូវលេងជាមួយក្លឹប Tottenham ចំនួន ២ដងជាប់គ្នាភ្លាមៗ ខណៈដែលពួកគេបន្តការត្រៀមលក្ខណៈសម្រាប់រដូវកាលថ្មី។ ការ​ប្រកួត​ប្រជែង​លើក​ដំបូង​របស់​ពួក​គេ​ក្នុង​រដូវ​កាល​នេះ​នឹង​ប៉ះ​ Ulm ក្នុង DFB-Pokal ៕

Previous articleArsenal បញ្ជាក់តម្លៃខ្លួន Nketiah ទៅកាន់ក្លឹបដែលចង់បានគាត់
Next articleច្បាស់ៗ អនាគតរបស់កីឡាករ McKennie ជាមួយ Juventus បានឈានដល់ទីបញ្ចប់