ក្រុមនារី​អ្នក​ចម្បាំង​អង្គរ​វិញ្ញាសា MLBB ចាប់ផ្តើម​យុទ្ធនាការ​ជម្រុះតំបន់អាស៊ី​ហើយ

ភ្នំពេញ៖ ក្រុមកីឡា​អេ​ឡិច​ត្រូ​និក​អ្នក​ចម្បាំង​អង្គរ (Angkor Warrior) លើ​វិញ្ញាសា Mobile Legends: Bang Bang នារី ដែល​តំណាង​ដោយ​កីឡាការិនី CFU Serendipity ចាប់ផ្តើម​យុទ្ធនាការ​ជម្រុះ​តំបន់​អាស៊ី​-​អូ​សេ​អា​នី នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៤ ដើម្បី​ស្វែងរក​កៅអី​ទៅ​កាន់ការ​ប្រកួត កីឡា​អេ​ឡិច​ត្រូ​និក​ពិភពលោក លើក​ទី​១៦ ឆ្នាំ​២០២៤ (IESF – International Esports Federation 16th World Esport Championship 2024) នៅ​រាជធានី​រី​យ៉ា​ត ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​។

សម្រាប់​តំបន់​អាស៊ី​-​អូ​សេ​អា​នី ទទួល​បាន​៦​កៅអី​ឡើង​ទៅ​ជុំ​ផ្តាច់ព្រ័ត្រ​នៅ​ទីក្រុង​រី​យ៉ា​ដ​។ ក្នុង​នោះ ការ​ប្រកួត​ត្រូវ​បាន​បែងចែក​តំបន់​អាស៊ី​កណ្តាល​១​កៅអី អាស៊ី​ខាងកើត​១​កៅអី អាស៊ី​អាគ្នេយ៍​២​កៅអី អាស៊ី​ខាងត្បូង​១​កៅអី និង​អាស៊ី​ខាងលិច​១​កៅ​។

សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ក្រុម​នារី​ចំនួន​៩​ចូលរួម​ប្រកួតប្រជែង​។ ការ​ប្រកួត​ត្រូវ​បាន​បែងចែក​ជា​២​ពូ​ល​គឺ​៖

ពូ​ល A៖ ក្រុម​នារី​ថៃ វៀតណាម មី​យ៉ា​ន់​ម៉ា ម៉ា​ឡេ​ស៊ី និង​ហ្វី​លី​ពី​ន
ពូ​ល B៖ ក្រុម​នារី​កម្ពុជា CFU Serendipity ព្រុយ​ណេ ឥណ្ឌូ​ណេ​ស៊ី និង​ឡាវ

សូម​បញ្ជាក់​ថា ដើម​ឡើយ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​រៀបចំ​ឲ្យ​មានការ​ប្រកួត​ជម្រុះ​២​ដំណាក់កាល​គឺ​ដំណាក់កាល Online និង​ដំណាក់កាល Offline ប៉ុន្តែ​នៅ​ពេល​នេះ​ដំណាក់កាល Offline ត្រូវ​បាន​លុប​ចោល​ហើយ​។ ដូច្នេះ​មាន​ន័យ​ថា ការ​ប្រកួត​ជម្រុះ​តែ​តាម Online ប៉ុណ្ណោះ ក្រុម​ទទួល​បាន​ជោគជ័យ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​។

កម្មវិធី​ប្រកួត​ជម្រុះ​របស់​នារី​កម្ពុជា​មាន​ដូច​ខាងក្រោម៖

– កម្ពុជា vs ឡាវ វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២២ មិថុនា ២០២៤
– កម្ពុជា vs ព្រុយ​ណេ វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៣ មិថុនា ២០២៤
– កម្ពុជា vs ឥណ្ឌូ​ណេ​ស៊ី វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៤ ខែមិថុនា ២០២៤

បន្ទាប់​ពី​ចប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល ឈាន​ចូល​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​គឺ ក្រុម​លេខ​១​ក្នុង​ពូ​ល A ប៉ះ ក្រុម​លេខ​២​ក្នុង​ពូ​ល B ហើយ​ក្រុម​លេខ​២​ក្នុង​ពូ​ល A ប៉ះ ក្រុម​លេខ​១​ក្នុង​ពូ​ល B​។ ក្រុម​ដែល​ឈ្នះ​ទាំង​ពីរ​គឺជា​ក្រុម​ទទួល​បាន​កៅអី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ប៉ុន្តែ​ក្រុម​ទាំង​ពីរ​ត្រូវ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ប​ង្ក្រ​ប់​កិច្ច​៕

ប្រភព៖ E-Sports Federation Cambodia

Previous articleលោក Lopetegui ជម្រុញអោយក្លឹប West Ham ផ្ទេរយកកីឡាករ Wolves នេះអោយបាន
Next articleBurnley ចង់បានវីរៈបុរសរបស់ Man Utd ម្នាក់នេះមកធ្វើអ្នកចាត់ការ