បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Scott McTominay បានផ្ទេរទៅកាន់ក្លឹប Napoli! ការផ្ទេរមានតម្លៃ ៣០លានអឺរ៉ូ បូករួមនឹងលក្ខខណ្ឌលក់នាពេលអនាគត។
ក្លឹប Manchester United បានផ្តល់សិទ្ធិអោយ Scott ធ្វើដំណើរទៅពិនិត្យសុខភាព និងចុះហត្ថលេខាលើកុងត្រា។ ទាំង Lukaku និង McTominay បានត្រៀមក្នុងការធ្វើដំណើរ និងពិនិត្យសុខភាពក្នុងនាមជាកីឡាកររបស់ក្លឹប Napoli៕