ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ចុះ​សួរសុខទុក្ខកីឡាករ​ប្រដាល់​គុន​ខ្មែរ ម៉ា​នូ សិល្បៈ

ភ្នំពេញ៖ នៅព្រឹក​ថ្ងៃ​ទី​០៣​ខែកញ្ញា ឆ្នាំ​២០២៤ ឯកឧត្តម ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ចុះ​សួរសុខទុក្ខ និង​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដើម្បី​លេ​ី​ក​ទឹកចិត្ត​ដល់​កីឡាករ​ប្រដាល់​គុន​ខ្មែរ ម៉ា​នូ សិល្បៈ ដែល​កំពុង​សម្រាក​ព្យាបាល​របួស​វះកាត់​បាក់ឆ្អឹង​ស្មងជើង​ខាងស្ដាំ នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុស​មៈ​។

សូម​ជំរាប​ថា កីឡាករ ម៉ា​នូ សិល្ប​: គឺជា​កីឡាករ​បរទេស​ដែល​ហ្វឹក​ហាត់គុន​ខ្មែរ និង​បាន​ប្រកួត​តំណាង​គុន​ខ្មែរ​ក្នុង​សង្វៀន​ជាតិ អន្តរជាតិ​នានា​ជា​យូរ​មក​ហើយ ម្យ៉ាងវិញទៀត​គាត់​ចេះ​និយាយ​ភាសា​ខ្មែរ​បាន​ល្អ ហើយ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ផង​ដែរ​៕

Previous articleកីឡាករ Steven Bergwijn នឹងទៅចូលរួមជាមួយក្លឹប Al-Ittihad
Next articleក្រុមបាល់ទះជម្រើសជាតិកម្ពុជាឈ្នះប្រាក់រង្វាន់សម្តេចធិបតី ១០០លានរៀល ក្រោយឈ្នះក្រុមម៉ាឡេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ ៣សិត០