សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបញ្ជាក់អំពីកីឡាករបរទេស ៣រូបអាចលេងតំណាងប្រទេសកម្ពុជាបាន

ភ្នំពេញ៖ នេះបើយោងតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា៖

“តបតាមសំណើររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាមួយឯកសារដែលបានផ្ញើទៅ ចំពោះកីឡាករ ឃូលីបាលី អាបឌែល តាមរយៈសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) និងចំពោះកីឡាករ អូសិ តាកាកិ និង នេតូ រ៉ុនដុន តាមរយៈសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ត្រូវបានពិនិត្យឃើញថា មានលក្ខណៈបុគ្គលិកគ្រប់គ្រាន់ និងត្រូវបានអនុញ្ញាតឱ្យលេងតំណាងក្រុមជម្រើសជាតិកម្ពុជា។ ដូច្នេះចាប់ពីពេលនេះតទៅ កីឡាករចំណូលថ្មី ទាំង៣នាក់នេះ អាចលេងតំណាងឱ្យក្រុមជម្រើសជាតិកម្ពុជាបានជាផ្លូវការ ហើយនឹងត្រូវចូលរួមលេងក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ខាងមុខនេះ។

សូមស្វាគមន៍កីឡាករ អូសិ តាកាកិ, នេតូ រ៉ុនដុន និង ឃូលីបាលី អាបឌែល ជាផ្លូវការចូលមកកាន់ក្រុមជម្រើសជាតិកម្ពុជា ជូនពរជោគជ័យលើវិថីបាល់ទាត់ជាមួយក្រុមជម្រើសជាតិយើង”៕

Previous articleអ្នកគាំទ្រ West Ham រិះគន់លោក Julen Lopetegui នឹងចង់អោយក្លឹបបណ្តេញគាត់
Next articleកីឡាករ Andres Nieto៖ នេះគឺជាកិត្តិយសរបស់ខ្ញុំដែលបានពាក់អាវក្រុមជម្រើសជាតិកម្ពុជា