ភ្នំពេញ៖ កីឡាករ Andres Nieto ដែលលេងអោយក្រុម Phnom Penh Crown FC បានបង្ហាញអំពីអារម្មណ៍របស់ខ្លួនក្រោយបានលេងអោយក្រុមជម្រើសជាតិកម្ពុជាថា៖
“ខ្ញុំមានអារម្មណ៍រីករាយ និងរំភើប ! សម្រាប់ខ្ញុំវាគឺជារឿងសំខាន់មួយដែលបានជាផ្នែកមួយនៅប្រទេសដ៏ស្រស់ស្អាតមួយនេះ ហើយនេះគឺជាកិត្តិយសរបស់ខ្ញុំដែលបានពាក់អាវក្រុមជម្រើសជាតិ។
យើងត្រូវតែងធ្វើការឲ្យបានខ្លាំង និងការសម្របខ្លួនជាមួយក្រុម ព្រោះកីឡាករដែលបានកោះហៅនេះសុទ្ធតែល្អ។ នៅទីនេះយើងមិនមែនសម្រាប់ខ្លួនតាមកីឡាករដែលចូលសញ្ជាតិនោះទេ តែយើងត្រូវតែសម្របខ្លួនជាមួយកីឡាករទូទៅ។ យើងត្រូវតែធ្វើការទាំងអស់គ្នាដើម្បីកម្ពុជា”៕