កីឡាករ សារ៉េត គ្រីយ៉ា ប្តេជ្ញាចិត្តយកជ័យជំនះ ដើម្បីជាការដូរជូនដល់អ្នកគាំទ្រ

ថៃ៖ ចំណាប់អារម្មណ៍កីឡាករ សារ៉េត គ្រីយ៉ា ប្រធានក្រុមជម្រើសជាតិកម្ពុជា ត្រៀមការប្រកួត ASEAN Mitsubishi Electric Cup™ 2024 ជាមួយនឹងក្រុមជម្រើសថៃថា៖

“សម្រាប់ការប្រកួតជាមួយក្រុមជម្រើសជាតិថៃ ខ្ញុំគិតថាជាការប្រកួតមួយដែលតានតឹង ហើយពួកយើងត្រូវការឈ្នះជាដាច់ខាត ដើម្បីមានឪកាសឡើងទៅវគ្គបន្ទាប់។

ក្រុមទាំងមូលបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតនៅថ្ងៃស្អែក។ យើងបានដឹងហើយថាក្រុមថៃជាក្រុមមួយខ្លាំងនៅក្នុងពូល ពួកគេមាន ៩ពិន្ទុនៅក្នុងដៃពី ៣ប្រកួតកន្លងមក។

ជាចុងក្រោយពួកយើងនឹងប្តេជ្ញាចិត្តយកជ័យជំនះនៅថ្ងៃស្អែកឪ្យបាន ដើម្បីជាការដូរជូនដល់អ្នកគាំទ្ររបស់ពួកយើង ក៏ដូជាប្រទេសជាតិយើងផងដែរ”៕

May be an image of 1 person, playing football, playing soccer and text

Previous articleSir Jim Ratcliffe បង្កើនភាគហ៊ុនរបស់ខ្លួននៅ Man Utd ក្រោយបន្ថែមលុយ ៧៩លានផោន
Next articleគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា៖ ពួកគេជាក្រុមដ៏ខ្លាំង ប៉ុន្តែយើងមកទីនេះដើម្បីយក ៣ពិន្ទុ ពីក្រុមជម្រើសជាតិថៃ