ថៃ៖ ចំណាប់អារម្មណ៍របស់លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាត្រៀមការប្រកួត ASEAN Mitsubishi Electric Cup™ 2024 ជាមួយនឹងក្រុមជម្រើសថៃ នៅថ្ងៃស្អែកនេះថា៖
“សួស្តីខ្ញុំឈ្មោះ Koji Gyotoku ជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជា ហើយពួកយើងរីករាយណាស់ដែលបានមកដល់ទីនេះ។
សម្រាប់ក្រុមជម្រើសជាតិថៃ អ្នកណាក៏ដឹងដែរ ពួកគេជាក្រុមដ៏ខ្លាំង ប៉ុន្តែយើងមកទីនេះដើម្បីយក ៣ពិន្ទុ ពីក្រុមជម្រើសជាតិថៃ ហើយសម្រាប់កីឡាករដែលមានរបួសមួយចំនួន យើងមានអ្នកជំនួសរួចរាល់ហើយសម្រាប់ការប្រកួតថ្ងៃស្អែក។
ពួកយើងសង្ឃឹមថាអ្នកគាំទ្រនឹងមកផ្តល់កម្លាំងចិត្តដល់យើង ហើយពួកយើងនឹងធ្វើគ្រប់យ៉ាងដើម្បីអ្នកគាំទ្ររបស់យើង”៕