ពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤-២០២៥

កំពង់ឆ្នាំង៖ លោក យិ​ន សា​វ៉េ​ន អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រៀបចំ​បិទ​ការ​ប្រកួត​កីឡា​សិស្ស បឋម​សិក្សា និង​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​២០២៤-២០២៥ នៅ​ទីលាន​បាល់ទាត់​ស្ថិត​នៅ​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៥ ដោយ​មានការ​ចូលរួម​ពី​លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ និង​សិស្សានុសិស្ស​ជា​ច្រើន​នាក់​ផង​ដែរ​។

ក្នុង​ឱកាស​នោះ លោក សឹម ប្រិ​ម ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកំពង់ឆ្នាំង បាន​មាន​ប្រសាសន៍​ថា មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកំពង់ឆ្នាំង បាន​រៀបចំ​ការ​ប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​២០២៤-២០២៥ រយៈពេល​៣​ថ្ងៃ ហើយ​ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​មុន​ៗ​ដែរ ដែល​មាន​សិស្ស​មក​ពីសា​លា​បឋម​សិក្សា និង​មធ្យមសិក្សា​មក​ពី​ក្រុង ស្រុក ទូ​ទាំង​ខេត្ត បាន​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ចំនួន​០៣ ក្នុង​នោះ​មាន វិញ្ញាសា​បាល់ទាត់ បាល់ទះ និង​អត្តពលកម្ម​។

លោក​ប្រធាន​មន្ទីរ​បាន​កោតសរសើរ​ចំពោះ​មន្ត្រី​អប់រំ​ក្រុង ស្រុក និង​ប្រតិភូ​ដឹកនាំ​កីឡា​បាន​ខិតខំ​បង្វឹក និង​រៀបចំ​ក្រុមកីឡា ចូលរួម​ប្រកួត​បង្ក​លក្ខណៈ និង​បង្កើត​ព្រឹ​ត្ត​ការណ៍​ទៅ​ដោយ​រលូន​ដោយ​ទទួលខុសត្រូវ​។ ព្រឹ​ត្ត​ការណ៍​ប្រកួត​រយៈពេល​៣​ថ្ងៃនេះ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​ទទួលយក​លទ្ធផល​ចាញ់​-​ឈ្នះ​ជា​សេចក្តី​ថ្លៃថ្នូរ និង​ស្រប​តាម​គោលការណ៍​យុត្តិធម៌ និង​មិត្តភាព​។ ជោគជ័យ​នា​ពេល​នេះ​គឺ​កើត​ចេញពី​ការ​ផ្តល់​នូវ​កិច្ចសហការ​ល្អ​ធ្វើ​ឱ្យ​ដំណើ​ការ​ប្រកួត​ឆ្នាំ​នេះ​កាន់តែ​សុក្រឹត និង​ទទួល​បាន​នូវ​លទ្ធផល​វិជ្ជមាន​។

ទន្ទឹម​នឹង​នេះ លោក យិ​ន សា​វ៉េ​ន អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​វាយតម្លៃ​ចំពោះ​ថ្នាក់ដឹកនាំ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តកំពង់ឆ្នាំង និង​ប្រតិភូ​កីឡា ដែល​យក​អស់កម្លាំង កាយ​ចិត្ត ប្រាជ្ញា​ស្មារតី​បង្ក​លក្ខណៈ​គ្រប់​បែប​យ៉ាង​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​នេះ​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​។ ការ​លេង​កីឡា​ពិតប្រាកដ ជា​មាន​លទ្ធផល​ចាញ់ និង​ឈ្នះ ជា​ធាតុ​សំខាន់​នៃ​សេចក្តី​ថ្លៃថ្នូរ និង​ស្រប​តាម​គោលការណ៍​យុត្តិធម៌ និង​មិត្តភាព​។

ជាមួយ​គ្នា​នេះ​ដែរ​លោក​បាន​បន្ត​ថា ការ​លេង​កីឡា​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​បាន​ដំណើរការ​យ៉ាង​សុក្រឹត ទទួល​បាន​លទ្ធផល​វិជ្ជមាន ហើយ​លទ្ធផល​ដែល​យើង​ទទួល​បាន​នា​ពេល​នេះ ពិតជា​ស័ក្តិសម​សម្រាប់​កីឡាករ កីឡាការិនី ដែល​ត្រូវ​បាន​វិនិច្ឆ័យ​នូវ​លក្ខណៈសម្បត្តិ កាយសម្បទា និង​លក្ខខណ្ឌ​ដទៃ​ទៀត​ដោយ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​។ កីឡា​មិន​គ្រាន់តែ​ផ្តល់​នូវ យ​សម្បទា​រឹង​មាំ​ដល់​យុវជន យុវនារី​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ធ្វើការ​អប់រំ ទៅ​លើ​ផ្លូវចិត្ត និង​សីលធម៌ តែ​ធ្វើ​យ៉ាងណា​ឱ្យ​ពួក​គេ​មានការ​តស៊ូ​ប្រកបដោយ​ភាព​អង់ អាច​ក្លាហាន អំណត់​ព្យាយាម និង​ចេះ​យោគយល់​គ្នា និង​ប្រកាន់​ភ្ជាប់​នូវ​ភាព​យុត្តិធម៌ សុចរិត​ភាព ឆ្លើយ​តប​តាម​បរិបទ នៃ​ការ​រីក​ចម្រើន​របស់​សង្គម​ជាតិ យើង​ត្រូវ​បង្កើន សកម្មភាព​កីឡា​ឱ្យ​បាន​ខ្លាំងក្លា​ថែម​ទៀត ក្នុង​ការ​បំផុស​ចលនា​អប់រំ​កាយ ក្នុង​ស្រទាប់ ប្រជាជន និង​យុវ វ័យ​របស់​យើង​នៅ​តាម​សាលារៀន និង​តាម​សហគមន៍​។

លោក​អភិបាលខេត្ត​រង និង​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត បាន​ផ្ដល់​រង្វាន់​ដល់​កីឡាករ កីឡា​ការ​នី បឋម​សិក្សា និង​មធ្យមសិក្សា ជ្រើសរើស​ជើងឯក​ប្រចាំ​ខេត្ត​សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥ នូវ​ប្រភេទ​កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៊ូល និង​ប៉េតង់ ដោយ​ជា​លទ្ធផល​ចំណាត់ថ្នាក់​មេដាយ​ច្រើន​ជាង​ក្នុង​នោះ ផ្នែក​បឋម​សិក្សា គឺ​ស្រុក​កំពង់ត្រឡាច​សរុប​ចំនួន​១២​គ្រឿង មាស​ចំនួន​៧​គ្រឿង ប្រាក់​ចំនួន​២​គ្រឿង សំ​រិ​ទ្ធ​៣​គ្រឿង និង​ផ្នែក​មធ្យមសិក្សា គឺ​ស្រុក​រលាប្អៀរ​សរុប​១៣​គ្រឿង មាស​៨​គ្រឿង ប្រាក់​២​គ្រឿង និង​សំ​រិ​ទ្ធ​៣​គ្រឿង​៕

Previous articleណាហ្គាវើលដ៍ ក្លាយជាក្រុមទី៥ ឡើងវគ្គ៨ក្រុមចុងក្រោយពានសម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ
Next articleអ្នកចាត់ការក្លឹប Fulham និយាយអំពី Willian ដែលទើបមកចូលរួមជាមួយក្លឹបម្តងទៀត