បិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៤-២០២៥

កណ្តាល៖ ការ​ប្រកួត​កីឡា​សំរាប់ សិស្ស​មធ្យមសិក្សា ជម្រើស​ជើងឯក​ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​២០២៥ នា​ពេល​នេះ គឺ​ដើម្បី​វ៉ាស់​ស្ទង់​កម្រិត​បច្ចេកទេស និង​ជ្រើសរើស យក​កីឡាករ កីឡា​ការ​នី ដែល​ឆ្នើម និង​មាន​ទេព​កោសល្យ​ល្អ មក​ប្រមូលផ្តុំ​ហ្វឹកហាត់ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត ថ្នាក់​ជាតិ នេះ​ជា​ប្រសាសន៍​លើក​ឡើង របស់ លោក ហាក់ សុខ​មក​រា អភិបាលរង​ខេត្តកណ្តាល ថ្លែង​ក្នុង​ឱកាស​ពិធី​បិទ​ការ​ប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត ប្រចាំឆ្នាំ​សិក្សា ២០២៤-២០២៥ ដែល​ប្រារព្ធ​ធ្វើ​ឡើង នៅ​កីឡដ្ឋាន ខេត្តកណ្តាល នា​រសៀល​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥ ។

លោក ហាក់ សុខ​មក​រា អភិបាលរង​ខេត្តកណ្តាល បាន​បន្ត​ថា កីឡា​ជា​សកម្មភាព​ដែល​ផ្តល់​មក​នូវ​សុខភាព​ល្អ រាង​កាយ​មាំមួន ព្រមទាំង​បញ្ញា​ស្មារតី​ឈ្លាសវៃ ។ បច្ចុប្បន្ន រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជា​បញ្ច​កោណ​ទាំង​ប្រាំ រួម​មាន ការ​អភិវឌ្ឍ​មូលធន​មនុស្ស​, ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ការ​បង្កើត​ការ​ប្រកួតប្រជែង​, ការ​អភិវឌ្ឍ វិស័យ​ឯកជន និង​ការងារ​, ការ​អភិវឌ្ឍ​ប្រកបដោយ​ភាព​ធន ចីរភាព និង​បរិ​យា​បន្ន​, ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល ក្នុង​នោះ​រដ្ឋាភិបាល បាន​សង្កត់ធ្ងន់ អាទិភាព​គន្លឹះ​ចំនួន​៥​សម្រាប់​ធ្វើ​កំណែទម្រង់​គឺ ទី​១​កំណែទម្រង់​វិស័យ​អប់រំ ទី​២​ការ​ពង្រឹង​វិស័យ​សុខាភិបាល ទី​៣​កំណែទម្រង់​វិស័យ​មុខងារសាធារណៈ ទី​៤​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ទី​៥​កំណែទម្រង់​លើ​ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធ​តុលាការ​។

ការ​ប្រកួត​កីឡា​គឺជា​ចំណង​នៃ​មិត្តភាព និង​ការ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន ក្នុង​ការ​ប្រកួត តែងតែមាន​អ្នក​ឈ្នះ មាន​អ្នក​ចាញ់ ប៉ុន្តែ​សំខាន់ ចំពោះ​ក្រុម ដែល​មិន​បាន​ទទួល​ជ័យជម្នះ ពេល​ត្រឡប់​ទៅ​វិញ ត្រូវ​ខិតខំ​ហ្វឹកហាត់​បន្ត ដើម្បី​ប្រកួត​ដណ្ដើម យកជ័យ​ជម្នះ​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត ។ ម្យ៉ាងទៀត ចំពោះ​ក្រុម ដែល​ទទួល​បាន​ជ័យ​ជំនះ ត្រូវ​ហ្វឹកហាត់ បង្កើន​សមត្ថភាព បន្ត​ទៀត ដើម្បី​ចូលរួម ប្រកួត ជ្រើសរើស​ជើងឯក ថ្នាក់​ជាតិ ប្រចាំឆ្នាំ​សិក្សា ២០២៤-២០២៤ នៅ​ពេល​ខាង​មុខ​។

រដ្ឋបាល ក្រុង ស្រុក ប្រធាន​ការិយាល័យ​អប់រំ យុវជន និង​កីឡា ក្រុង ស្រុក និង នាយក នាយិកា គ្រឹះស្ថាន​បឋម​សិក្សា ក្នុង​ខេត្ត ត្រូវ​យកចិត្តទុកដាក់ ការ​អនុវត្ត​ផ្នែក​អប់រំ​កាយ និង​កីឡា នៅ​តាម​គ្រឹះស្ថាន​បឋម​សិក្សា ដើម្បី​ឱ្យ​សិស្សានុសិស្ស​ទទួល​បាន ការ​វិវត្តន៍​ផ្នែក​រាង​កាយ បញ្ញា​ស្មារតី និង​បណ្តុះបណ្តាល​ធនធានមនុស្ស ឱ្យ​ចេះ​ស្រលាញ់​ចូល​ចិត្ត​លេង​កីឡា ស្រប​ទៅ នឹង​យុទ្ធសាស្ត្រ​កំណែទម្រង់ លើ​ផ្នែក​អប់រំ​កាយ និង​កីឡា ដោយ​យុវជន​ម្នាក់ ត្រូវ​មាន​ជំនាញ​កីឡា មួយ​ប្រភេទ​យ៉ាងតិច ប្រចាំជីវិត​។

សូម​បញ្ជាក់​ថា ៖​លទ្ធផល​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ជ្រើសរើស​ជើងឯក ថ្នាក់​ខេត្ត ប្រចាំឆ្នាំ​សិក្សា​២០២៤-២០២៥ មាន​៥​ប្រភេទ​កីឡា ដូច​ជា ទី​១. ប្រភេទ​កីឡាអត្តពលកម្ម វិញ្ញាសារ​រត់​ល្បឿន នារី ចំណាត់ថ្នាក់​លេខ​១ វិ​ទ្យ​ល័យ​ជា ស៊ឹ​ម ព្រែក​អញ្ចាញ កម្រង​ស្រុក​មុខកំពូល បុរស ចំណាត់ថ្នាក់​លេខ​១ វិ​ទ្យ​ល័យ ហ៊ុន​សែន អូរ​កុង កម្រង​ស្រុក​ពញាឮ​។ វិញ្ញាសារ​លោត​កម្ពស់់ នារី ចំណាត់ថ្នាក់​លេខ​១ វិ​ទ្យ​ល័យ ហ៊ុន សែន អូរ​កុង កម្រង​ស្រុក​ពញាឮ បុរស ចំណាត់ថ្នាក់​លេខ​១ វិទ្យាល័យ​ជ័យ​វរ្ម័ន​ទី​៧ កម្រង​ស្រុក​កៀនស្វាយ
វិញ្ញាសារ​លោត​ចម្ងាយ នារី ចំណាត់ថ្នាក់​លេខ​១ វិទ្យាល័យ​ជ័យ​វរ្ម័ន​ទី​៧ កម្រង​ស្រុក​កៀនស្វាយ បុរស ចំណាត់ថ្នាក់​លេខ​១ វិ​ទ្យ​ល័យ​ជា ស៊ឹ​ម ព្រែក​អញ្ចាញ កម្រង​ស្រុក​មុខកំពូល វិញ្ញាសារ​ចោលដុំដែក នារី និង​បុរស ចំណាត់ថ្នាក់​លេខ​១ វិ​.​ទ្យា​ល័យ​ហ៊ុន សែន អូរ​កុង កម្រង​ស្រុក​ពញាឮ វិញ្ញាសារ​រត់​ចម្ងាយ នារី ចំណាត់ថ្នាក់​លេខ​១ វិទ្យាល័យ​ជា ស៊ី​ម កម្រង​ស្រុក​មុខកំពូល បុរស ចំណាត់ថ្នាក់​លេខ​១ វិទ្យាល័យ​ហ៊ុន សែន អូរ​កុង កម្រង​ស្រុក​ពញាឮ​វិញ្ញាសារ​ដើរ​ចម្ងាយ នារី ចំណាត់ថ្នាក់​លេខ​១ វិទ្យាល័យ ហ៊ុន សែន អូរ​កុង កម្រង​ស្រុក​ពញាឮ បុរស ចំណាត់ថ្នាក់​លេខ​១ វិទ្យាល័យ ជា ស៊ឹ​ម ព្រែក​អញ្ចាញ កម្រង​ស្រុក​មុខ​កំ​ពុល​។​ទី​២. ប្រភេទ​កីឡា​ប៉េតង់ វិញ្ញាសារ វាយ​យក​ពិន្ទុ នារី ចំណាត់ថ្នាក់​លេខ​១ វិទ្យាល័យ ហ៊ុន សែន តា​ខ្មៅ កម្រង​ក្រុង​តា​ខ្មៅ បុរស ចំណាត់ថ្នាក់​លេខ​១ វិទ្យាល័យ ហ៊ុន សែន​ស្អាង កម្រង​ស្រុក​ស្អាង វិញ្ញាសារ ០១​នាក់ ទល់​និង ០១​នាក់ នារី ចំណាត់ថ្នាក់​លេខ​១ វិទ្យាល័យ ហ៊ុន សែន តា​ខ្មៅ ក្រុម​១ កម្រង​ក្រុង​តា​ខ្មៅ បុរស ចំណាត់ថ្នាក់​លេខ​១ វិទ្យាល័យ ហ៊ុន សែន តា​ខ្មៅ កម្រង​ក្រុង​តា​ខ្មៅ ។ វិញ្ញាសារ ០២​នាក់ ទល់​និង ០២​នាក់​ន នារី ចំណាត់ថ្នាក់​លេខ​១ វិទ្យាល័យ​ហ៊ុន សែន តា​ខ្មៅ ក្រុម​១ កម្រង​ក្រុង​តា​ខ្មៅ បុរស ចំណាត់ថ្នាក់​លេខ​១ វិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុម​១ កម្រង​ក្រុង​តា​ខ្មៅ​។​ទី​៣ ប្រភេទ​កីឡាបាល់ទាត់ នារី និង​បុរស ចំណាត់ថ្នាក់​លេខ​១ វិទ្យាល័យ ហ៊ុន សែន តា​ខ្មៅ កម្រង​ក្រុង​តា​ខ្មៅ​។​ទី​៤. ប្រភេទ​កីឡាបាល់បោះ នារី ចំណាត់ថ្នាក់​លេខ​១ វិទ្យាល័យ ហ៊ុន សែន សេរីភាព កម្រង​ក្រុង​តា​ខ្មៅ​បុរស ចំណាត់ថ្នាក់​លេខ​១ វិទ្យាល័យ​ហ៊ុន សែន តា​ខ្មៅ កម្រង​ក្រុង​តា​ខ្មៅ​។​ទី​៥. ប្រភេទ​ផ្នែក​កីឡាបាល់ទាត់ នារី ចំណាត់ថ្នាក់​លេខ​១ វិទ្យាល័យ ហ៊ុន សែន ស្អាង កម្រង​ស្រុក​ស្អាង បុរស ចំណាត់ថ្នាក់​លេខ​១ វិទ្យាល័យ ហ៊ុន សែន សេរីភាព កម្រង​ក្រុង​តា​ខ្មៅ​៕

Previous articleបិទការប្រកួតកីឡាសិស្សបឋមសិក្សា និងសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤-២០២៥
Next articleខេត្តកណ្តាលជ្រើសរើសបានកីឡាករ កីឡាការិនីឆ្នើមៗ ក្នុងកីឡាសិស្សមធ្យមសិក្សា ត្រៀមប្រជែងមេដាយថ្នាក់ជាតិ នាខែមិថុនា ២០២៥