បិទការប្រកួតកីឡាសិស្សបឋមសិក្សា និងសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤-២០២៥

ព្រះ​សីហ​នុ៖ មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ព្រះ​សីហ​នុ​បាន​រៀបចំ​ពី​ធី​បិទ​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា និង​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​២០២៤-២០២៥ នៅ​ទីលាន​បាល់ទាត់​សាលា​អនុ​វិទ្យាល័យ​សម្តេចឪ ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះ សីហ​នុ នា​រសៀល​ថ្ងៃ​សុក្រ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥ ដោយ​មានការ​ចូលរួម​ពី​លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។

លោកស្រី អ៊ុ​ច សោភា ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើ​របាយការណ៍​សង្ខេប ស្តី​ពី​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា និង​មធ្យមសិក្សា​ជ្រើសរើស​ជើង ឯក​ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​២០២៤-២០២៥ ដែល​មាន​៦ វិញ្ញាសារ ក្នុង​នោះ វិញ្ញាសា​បាល់ទាត់ វិញ្ញាសា​បាល់ទះ វិញ្ញាសា​អត្តពលកម្ម វិញ្ញាសា​ចោលដុំដែក វិញ្ញាសា​លោត​ចម្ងាយ វិញ្ញាសា​លោក​កម្ពស់ ដែល​មាន​កីឡាករ កីឡាការិនី​ចូលរួម​ចំនួន ២៥​ក្រុម សរុប​ចំនួន ៣០៧​នាក់ ស្រី ២៤​នាក់ និង​មាន​គ្រូបង្វឹក គ្រូ​ជំនួយ​ចំនួន​៩៦​នាក់ ស្រី ៨​នាក់​។

លោក សា​មុត សុធា​រិ​ទ្ធ អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រសាសន៍​អបអរសាទរ​សម្រាប់​ជ័យ​លា​ភី នៃ​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា និង​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​២០២៤-២០២៥​នា​ពេល​នេះ ព្រោះ​ការ​ប្រកួត​កីឡា​ជ្រើស រើស​ជើងឯក​នា​ពេល​នេះ ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ២០២៥​នា​ពេល​នេះ ការ​ឡេ​ង​កីឡា​តែងតែមាន​ចាញ់ និង​ឈ្នះ ដូច្នេះ​កីឡា​ក្រុម​និ​មួយ​បាន​បញ្ចេញ​នូវ​កម្លាំង និង​បច្ចេកទេស​ដើម្បី​ជួន​ក្រុម​រៀង​ៗ​ខ្លួន និង​ឈាន​ដល់​ការ​ទទួល​បាន នូវ​ជ័យ​លា​ភី​នា​ពេល​នេះ​។ ការ​ប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​២០២៤-២០២៥ ក្នុង​គោលបំណង​បំផុសស្មារតី​ដល់​យុវជន យុវនារី​របស់​យើង ឪ្យ​ជ្រើសរើស​ឡេ​ង​កីឡា​មួយ​ប្រភេទ ក្នុង​ចំណោម​យុវជន​យើង​ម្នាក់ ព្រោះ​ការ​លេង​កីឡា​នាំ​មក​នូវ​មិត្តភាព សាមគ្គីភាព​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​ពង្រឹង​ឯកភាព​ជាតិ និង​សុខ​សន្តិភាព​នៅ​កម្ពុជា​។ វិស័យ​អប់រំ​កាយ និង​កីឡា​មិន​គ្រាន់តែ​បាន​ផ្តល់​នូវ​កា​យស​ម្ប ទា​រឹង​មាំ​ដល់​យុវជន យុវនារី​របស់​យើង​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ធ្វើការ​អប់រំ​ទៅ លើ​ផ្លូវចិត្ត ផ្លូវ​កាយ និង​សីលធម៌ ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​ពួក​គេ​មានការ​តស៊ូ​ប្រកបដោយ​ភាព​អង់អាច​ក្លាហាន អំណត់​ព្យាយាម និង​ចេះ​យោគយល់ អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​ការ​យោគយល់​អត់អោន​គ្នា​ថែម​ទៀង​ផង​។

ទន្ទឹម​នឹង​នេះ លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់​ថា ដើម្បី​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា​ទាំង​ក្នុង​ក្របខ័ណ្ឌ​បច្ចេកទេស និង​ការ​អនុវត្ត​ជាក់ស្តែង ដើម្បី​ពង្រឹងសមត្ថភាព​ដល់​ក្រុម​កីឡាករ និង​កីឡាការិនី​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ឱ្យ​កាន់តែ​មាន​បច្ចេកទេស មាន​ថាមពល​សម្រាប់​ចូលរួម​ប្រកួត​ដណ្តើម​យកជ័យ​ជម្នះ​លើ​ការ​ប្រកួត​នានា​។ រដ្ឋបាល​ខេត្ត​ក៏​បាន​លើកទឹកចិត្ត និង​ផ្តល់​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​គ្រប់​រូបភាព​លើ​សកម្មភាព​កីឡា​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​គាំទ្រ​ការ​លេង​កីឡា និង​ការ​បំពាក់​ឧបករណ៍​កីឡា​នៅ​តាម​ទី​សាធារណៈ ក្នុង​គោលបំណង​បំផុស​លើកទឹកចិត្ត​ប្រជាជន ពិសេស​យុវជន​របស់​យើង​ឱ្យ​ស្រឡាញ់​កីឡា ចូល​ចិត្ត​កីឡា លេង​កីឡា និង​ការ​ហាត់ប្រាណ ដើម្បី​ពង្រឹង​កាយសម្បទា និង​ទប់ស្កាត់​ការ​សេព​គ្រឿងញៀន ទប់ស្កាត់​ការ​ឈឺ​ថ្កាត់ ជា​ពិសេស​ជំងឺ​ទាក់ទង​ទៅ​នឹង​បេះដូង និង​ការ​ដាច់​សរសៃ​ខួរក្បាល ឬ​ក៏​ប្រភេទ​ជំងឺ​ផ្សេង​ៗ​ទៀត​ផង​ដែរ​។ សូម​បង្កើន​ការ​យកចិត្តទុកដាក់​លើកកម្ពស់ និង​បំផុស​ចលនា​អប់រំ​កាយ និង​កីឡា​ក្នុង​ស្រទាប់​ប្រជាជន ជា​ពិសេស​យុវជន​របស់​យើង​ឱ្យ​មាន​សក្តានុពល​គ្របដណ្តប់​ទាំង​ផ្នែក​បរិមាណ និង​គុណភាព​លើ​វិស័យ​កីឡា​ឱ្យ​បាន​គ្រប់​គ្នា​៕

Previous articleក្រុមបាល់នារីកម្ពុជាធ្វើម្ចាស់ផ្ទះពូល G នៃពាន AFC Women’s Asian Cup 2026
Next articleបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៤-២០២៥