លោក NICOLAS CHARLES GREZAULI នឹងក្លាយជាគ្រូ​យុវជន​កម្រិត​ខ្ពស់​ពី FIFA Talent Coach Program ដើម្បី​អភិវឌ្ឍន៍​យុវជន នៅ​មជ្ឈមណ្ឌល និង​សាលា​កីឡាបាល់ទាត់​ជាតិ (​បាទី​)

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានអោយ​ដឹង​ថា​លោក NICOLAS CHARLES GREZAULI មក​កាន់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ជា​គ្រូ​យុវជន​កម្រិត​ខ្ពស់​ពី FIFA Talent Coach Program ដើម្បី​អភិវឌ្ឍន៍​យុវជន នៅ​មជ្ឈមណ្ឌល និង​សាលា​កីឡាបាល់ទាត់​ជាតិ (​បាទី​) និង​សកម្មភាព​កីឡាក​យុវជន​ផ្សេង​ៗ​នៅ​កម្ពុជា រយៈពេល ២​ឆ្នាំ​។ លោក​ជា​គ្រូ​បាល់ទាត់​មានបទពិសោធន៍ និង​ជា​គ្រូ​យុវជន​កម្រិត​ខ្ពស់​(Youth Elite Coach) លោក​បាន​បង្ហាញខ្លួន​ការងារ​អាជីព​ជា​លើក​ដំបូង​ជាមួយ​សហព័ន្ធ​បាល់ទាត់​លុ​ច​សំបួរ​ហ្គ​(Luxemburgish) និង​បាន​បន្ត​អាជីព​របស់​ខ្លួន​នៅ​ជាមួយ​ក្រុម​ជម្រើសជាតិ​យុវជន​ផ្សេង​ៗ​អស់​រយៈពេល​ជាង ៩ ឆ្នាំ​។

មាន​វិញ្ញាបនបត្រ​ជា​គ្រូ​បាល់ទាត់​ដែល​មាន​អាជ្ញាប័ណ្ណ UEFA Pro Licence​។ នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល 2013-14, ត្រូវ​បាន​តែងតាំង​ជា អ្នក​ជំនួយការ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​(A team) របស់​ជម្រើសជាតិ​លុ​ច​សំបួរ​ហ្គ​។ នៅ​ឆ្នាំ 2021 គឺជា​ការ​ចាប់ផ្តើម​អាជីព​ជាមួយ​ក្លឹ​ប Union Titus Pétange ហើយ​បាន​បន្ត​អាជីព​របស់​ខ្លួន​ជា​គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​យុវជន និង​ដឹកនាំ​ក្រុម​ក្នុង​ការ​ប្រកួត​ជម្រុះ​នានា របស់ UEFA Youth Competitions​។

កំឡុង​អាជីព​, ក៏​បាន​សម្រេច​លទ្ធផល​ជា​ច្រើន​ជាមួយ​ក្រុម​ជម្រើសជាតិ​លុ​ច​សំបួរ​ហ្គ និង​មានបទពិសោធន៍​ល្អ​ក្នុង​ការ​អភិវឌ្ឍ​ទេព​កោសល្យ​ក្នុង​បរិយាកាស​ប្រកួតប្រជែង​ខ្ពស់ ដែល​នាំ​ឲ្យ​កីឡាករ​ល្បី​ៗ​ជា​ច្រើន​បាន​ទៅ​លេង​នៅ​ក្លឹ​ប​ធំ​ៗ​ក្នុង​អឺរ៉ុប​៕

Previous articleព្រះខ័នរាជស្វាយរៀង និងវិសាខា ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ
Next articleលោក Alberto Marrero ត្រូវតែងតាំងជានាយកបាល់ទាត់ថ្មីរបស់ក្លឹប Inter Miami