ជម្រើសជាតិកាយវប្បកម្មកម្ពុជាដណ្តើមបានមេដាយប្រាក់២គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៦ នៅប្រទេសឡាវ

ឡាវ៖ កីឡាករ​ជម្រើសជាតិ​កាយ​វប្បកម្ម​កម្ពុជា​ដណ្តើម​បាន​មេដាយ​ប្រាក់​២​គ្រឿង ពី​ការ​ប្រកួត​កីឡា​កាយ​វប្បកម្ម​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍ លើក​ទី​១៨ ឆ្នាំ​២០៤ នៅ​ប្រទេស​ឡាវ ពី​ថ្ងៃ​ទី​១៦-២០ ខែឧសភា ឆ្នាំ​២០២៤​។

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក តិក ប៊ុ​ន​វី ចៅក្រម​កម្ពុជា ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​បានឱ្យ​ដឹង​ពី​ប្រទេស​ឡាវ នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៤​នេះ​ថា ក្នុង​ចំណោម​ជម្រើសជាតិ​កាយ​វប្បកម្ម​៥​នាក់​ដែល​ចូលរួម​ប្រកួតប្រជែង​មេដាយ​ជើងឯក​អាស៊ី​អាគ្នេយ៍ នៅ​ប្រទេស​ឡាវ ពេល​នេះ គឺ​កម្ពុជា​ដណ្តើម​បាន​មេដាយ​ប្រាក់​២​គ្រឿង ដោយ​មេដាយ​ទី​១ ដណ្តើម​បាន​ដោយ​កីឡាករ ឆឹង ណូ​រ៉ា លើ​វិញ្ញាសា Men’s athletic physique up to 160cm និង​មេដាយ​ប្រាក់​១​គ្រឿង​ទៀត​ដណ្តើម​បាន​ដោយ​កីឡាករ ស្រ៊ិ​ន រាជ្យ លើ​វិញ្ញាសា Men’s Sports Physique over 175cm ចំណែក​២​រូប​ទៀត​មិន​បាន​ចូល Top5 ទេ ពុំ​ទទួល​បាន​ចំណាត់ថ្នាក់​ទេ​។ ចំណែកឯ ឆេ​ង ច​ន្ទ័​កក្កដា បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៤ លើ​វិញ្ញាសា Men’s athletic Physique up to 167 cm​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​កាយ​វប្បកម្ម​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍ លើក​ទី​១៨ ឆ្នាំ​២០៤ នៅ​ប្រទេស​ឡាវ ពី​ថ្ងៃ​ទី​១៦-២០ ខែឧសភា ឆ្នាំ​២០២៤​មាន​១១​ប្រទេស ខណៈ​កីឡាករ​កម្ពុជា​ទាំង​៥​នាក់ រួម​មាន ៖ ស្រ៊ិ​ន រាជ្យ​, ឆឹង ណូ​រ៉ា​, ឆេ​ង ច័ន្ទ​កក្កដា​, ជី​ម ច​ន្ថា និង ខាន់ ឆៃ​យ៉ា និង​លោក តិក ប៊ុ​ន​វី ចៅក្រម និង​លោកស្រី អេ​មី សារី​រ៉ុ​ម ជា​គ្រូបង្វឹក​៕

ប្រភព៖ AKP

Previous articleការប្រកួតជម្រើសជើងឯកខេមបូឌានលីគយុវជនក្រោម១៦ឆ្នាំបញ្ចប់សប្តាហ៍ទី១
Next articleការប្រកួតកីឡាបាល់ទាត់មហាជនជ្រើសរើសជើងឯកពានរង្វាន់ឆ្នាំ២០២៤ បានបិទបញ្ចប់ហើយ!