កីឡាករ ជា សំណាង បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់

ភ្នំពេញ៖ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្លឹបបាល់ទាត់ Preah Khan Reach Svay Rieng FC បានអោយដឹងថា៖

“យើងទាំងអស់គ្នានៅក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សូមជម្រាបថា កីឡាករ #៨ ជា សំណាង បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់។ លោក ជា សំណាង ជាសមាជិកដ៏សំខាន់របស់យើងតាំងពីឆ្នាំ ២០១០មក ហើយបានរួមចំណែកជួយក្លិបឱ្យទទួលបានពានរង្វាន់ លីគកំពូល ចំនួន ៣ លើក និង ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ចំនួន ៥ លើក។ យើងមានសេចក្តីសោមនស្សរីករាយសូមជំរាបជូនថា លោក ជា សំណាង នឹងបន្តជាផ្នែកមួយនៃក្លិបបាល់ទាត់របស់យើងក្នុងនាមជាក្រុមការងាគ្រូបង្វឹកបច្ចេកទេស របស់យើង។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ជា សំណាង ចំពោះការលះបង់ និងការរួមចំណែករបស់គាត់ក្នងនាមជាកីឡាករកន្លងមកនេះ”៕

Previous articleកីឡាករ វង្ស គឹមហួត៖ មានការជំរុញលើកទឹកចិត្ត សាមគ្គីជាក្រុមទើបធ្វើឲ្យយើងក្រុមយានយន្តកម្ពុជាឈ្នះពាន នៅថៃ
Next articleក្លឹប AC Milan កំពុងតាមដានខ្សែការពារស្តាំទាំង ៣រូបនេះ