ខេ​ម​បូ​ឌា​ន​លី​គ​នារី សម្រាប់រដូវកាល២០២៤ -២០២៥ នឹងមាន ១០ក្រុមចូលរួម

ភ្នំពេញ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មាន​កិត្តិយស​សូម​ជម្រាប​ជូន​ដល់​សាធារណជន ជា​ពិសេស​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទាត់​ជាតិ​ទាំងអស់ មេត្តា​ជ្រាប​ថា ការ​ប្រកួត ខេ​ម​បូ​ឌា​ន​លី​គ​នារី ឆ្នាំ​២០២៤ នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២៥ ដោយ​មាន​ក្លិប​បាល់ទាត់ សមាគម មន្ទីរ និង អង្គការ​សរុប​ចំនួន ១០​ក្រុម ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​ប្រកួត​លី​គ​នេះ​។

ការ​ប្រកួត​ត្រូវ​បែងចែក​ចេញ​ជា​ពីរ​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​មួយ​ត្រូវ​ធ្វើការ​ប្រកួត តាម​រូបមន្ត លី​គ​ពីរ​ជុំ (​ម្ចាស់ផ្ទះ និង​ភ្ញៀវ​) និង​ដំណាក់កាល​ទី​ពីរ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​លី​គ​ពីរ​ជុំ ក្រុម​ដែល​មាន ចំណាត់ថ្នាក់​ពី​លេខ​១ ដល់​លេខ​៤ នឹង​ត្រូវ​ប្រកួត​ចំនួន​០៣​ប្រកួត​បន្ថែម​ទៀត ដើម្បី​ជ្រើស​យក​០១​ក្រុម​ដែល មាន​ពិន្ទុ​ខ្ពស់​ជាងគេ នឹង​ក្លាយជា​ក្រុម​ជើងឯក​។ សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​ខាងលើ​នេះ មាន​ចំនួន​សរុប ៩៣​ប្រកួត ដែល​មាន​រយៈពេល ០៧​ខែ​៕

May be an image of text

Previous articleកីឡាករ Chido Obi Martin សម្រេចចិត្តមកចូលរួមជាមួយនឹងក្លឹប Man Utd
Next articleផលិតបានធនធានឆ្នើមៗលើប្រភេទទម្ងន់ទាំង១៣ការប្រកួតកីឡាប្រដាល់សកល និងគុនខ្មែរជើងឯករាជធានីភ្នំពេញ