សៀមរាប៖ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងប្រតិភូ អញ្ជើញចុះសួរសុខទុក្ខក្លឹបប្រដាល់ក្លឹបគុហាព្រហ្មជ័យ នៃសមាគមកីឡាកងយោធពលខេមរភូមិន្ទ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ប្រធានក៏បាននាំយកមកនូវថវិកាមួយចំនួននិងសម្ភារៈហ្វឹកហាត់ព្រមទាំងអង្ករចំនួន២បេ (១០០គីឡូក្រាម) ជូនទៅដល់ក្លឹបកីឡាប្រដាល់គុហាព្រហ្មជ័យ ដើម្បីជាការលើកទឹកចិត្តដល់កីឡាករ អោយបន្តខិតខំប្រឹងប្រែងហ្វឹកហាត់កាន់តែខ្លាំង សម្រាប់ត្រៀមខ្លួនក្នុងការប្រកួតនានាទាំងថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខ។
ឯកឧត្ដម ប្រធានសហព័ន្ធ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមសប្បុរសធម៌មេត្តាក៏និងក្រុមការងារ KSF “គុនខ្មែរ ស៊ុបពើរហ្វៃត៍” ដែលបានការចូលរួមគាំទ្រលើវិស័យកីឡាប្រដាល់គុនខ្មែរផងដែរ៕