ភ្នំពេញ៖ នេះបើយោងតាមការផេកហ្វេសប៊ុករបស់ក្លឹបបាល់ទាត់ Phnom Penh Crown FC បានអោយថាកីឡាករ Javier Gayoso បានបញ្ជាក់យ៉ាងនេះក្រោយការបង្ហាញខ្លួនលើកដំបូងនៅលីគកំពូលកម្ពុជា៖
“ខ្ញុំមិនបានគិតថាការបង្ហាញខ្លួនលើកទី១ វាល្អអ្វីនោះទេ សំខាន់គឺយើងទទួលបាននៅអ្វីដែលជាគោលដៅរបស់យើង ដែលនោះគឺ ៣ ពិន្ទុ ហើយខ្ញុំរីករាយក្នុងការជួយក្រុមជាមួយគ្រាប់បាល់ដែលខ្ញុំរកបានផងដែរ។ យើងបានកំណត់គោលដៅខ្ពស់មួយសម្រាប់រដូវកាលនេះ ហើយខ្ញុំក៏ដឹងថាយើងត្រូវរក្សាវាឲ្យបានផងដែរ។
ជាក្តីសុបិនរបស់ខ្ញុំក្នុងការលេងបាល់លក្ខណៈអន្តរជាតិបែបនេះ ហើយខ្ញុំបានដឹងថាក្លិបទុកចិត្តខ្ញុំ ក៏ដូចជាជឿជាក់លើសមត្ថភាពខ្ញុំ ហើយរីករាយដែលខ្ញុំបានជាផ្នែកមួយផងដែរ ដូច្នេះខ្ញុំត្រូវតែខំបន្ថែមទៀតនៅអ្វីដែលកំពុងធ្វើនេះ។
សម្រាប់ខ្ញុំគឺចង់ផ្តល់អ្វីគ្រប់យ៉ាងទៅកាន់ក្រុម ព្រោះពួកគេបានជឿទុកចិត្តលើសមត្ថភាពខ្ញុំ។ គ្រាប់បាល់របស់ខ្ញុំបានធ្វើឲ្យខ្ញុំមានទំនុកចិត្តក្នុងការលេងកម្រិតដែលខ្ពស់បែបនេះបន្ថែមទៀត ហើយវាក៏ជាប្រយោជន៍សម្រាប់គ្រប់ៗគ្នា ជាពិសេសមិត្តរួមក្រុមផងដែរ”៕