FFC ចេញបញ្ជីឈ្មោះ២៣នាក់ចុងក្រោយក្រុមកម្ពុជាU20 ត្រៀមវគ្គជម្រុះពូលB នៃពាន AFC U20 Asian Cup

ភ្នំពេញ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​-FFC​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​២៣​នាក់​ចុង​ក្រោយ ត្រៀម​ចូលរួម​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី​អាយុ​ក្រោម​២០​ឆ្នាំ វគ្គ​ជម្រុះ​ពូ​ល​B នៅ​ចិន​តៃប៉ិ នៃ AFC U20 Asian Cup China PR 2025​។

វគ្គ​ជម្រុះ AFC U20 Asian Cup នេះ គឺ​ក្រុម​U20​កម្ពុជា ស្ថិត​ក្នុង​ពូ​ល B ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ពី​ថ្ងៃ​ទី​២១ ដល់​២៩ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ចិន​តៃប៉ិ​។ ក្រោម​ការ​ដឹកនាំ​របស់​លោក Koji Gyotoku គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​២០​ឆ្នាំ ស្ថិត​នៅ​ពូ​ល B ជាមួយ​អ៊ូ​ស​បេ​គី​ស្ថាន បា​រ៉ែ​ន ចិន​តៃប៉ិ និង​នេ​ប៉ា​ល់​។ ក្រុម​U20 កម្ពុជា​នឹង​ត្រូវ​ប្រកួត​បើក​ឆាក​ជាមួយ​ក្រុម​នេ​ប៉ា​ល់ នា​ថ្ងៃ​ទី​២១​កញ្ញា​, កម្ពុជា​បន្ត​ជួប​ក្រុម​អ៊ូ​ស​បេ​គី​ស្ថាន នា​ថ្ងៃ​ទី​២៣ កញ្ញា​, កម្ពុជា ជួប បា​រ៉េ​ន នា​ថ្ងៃ​ទី​២៥​ខែកញ្ញា និង​ចុង​ក្រោយ កម្ពុជា ជួប​ម្ចាស់ផ្ទះ ចិន​តៃប៉ិ នា​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៤ ដោយ​ការ​ប្រកួត​ពូ​ល B នេះ​នឹង​ធ្វើ​លើង នៅ​កីឡដ្ឋាន Fu Jen Catholic University ចិន​តៃប៉ិ​។

គួរ​បញ្ជាក់​ថា កីឡាករ​២៣​នាក់​នេះ គឺ​មក​ពី​បឹង​កេ​ត ម្នាក់​, ទ័ព ២​នាក់​, គិរីវង់​សុខ​សែ​ជ័យ ម្នាក់​, ណា​ហ្គា​វើ​ល​ដ៍ ម្នាក់​, សាលា​បាល់ទាត់​បាទី ៧​នាក់​, ភ្នំពេញ​ក្រោ​ន​៣​នាក់​, វិសាខា ៥​នាក់​, អាយ​អេស​អាយ​ដង្កោ​សែន​ជ័យ ម្នាក់​, អង្គ​រថា​យ​ហ្គឺ​រ ម្នាក់ និង​កីឡាករ លី​ម លោកា​ថុ​ង មក​ពី​ក្លឹ​ប 𝗠𝗲𝗹𝘃𝗶𝗹𝗹𝗲 𝗨𝗻𝗶𝘁𝗲𝗱 លី​គ​កំពូល​ប្រទេស​នូ​វែ​ល​សេ​ឡង់​។ កីឡាករ លី​ម លោកា​ថុ​ង ត្រូវជា​ប្អូនប្រុស​របស់​កីឡាករ លី​ម អា​រុណ​រ៉េ​យ​មិន ដែល​កំពុង​ប្រកប​អា​ជី​នៅ​ក្លឹ​ប​មជ្ឈមណ្ឌល​កង​យោធពលខេមរភូមិន្ទ ឬ​ហៅ​ថា​ក្លឹ​ប​ទ័ព​៕

Previous articleលោក នូ ចំរើន លើកបង្ហាញទិសដៅ៦ចំណុចសំខាន់ៗបន្តការអភិវឌ្ឍ និងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩
Next articleសម្តេចធិបតីផ្តល់អនុសាសន៍ឱ្យបំផុសស្មារតីដល់បណ្តាក្រុមហ៊ុននានា ចូលរួមឧបត្ថម្ភគាំទ្រឱ្យបានស្រុះគ្នា ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ